តោះ!ទៅលេងបុណ្យទន្លនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត!!
(បាត់ដំបង)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃសុក្រ ០៥ រោច ដល់ថ្ងៃអាទិត្យ ០៧ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។
នាឱកាសទៀតទស្សនាកម្សាន្តពិធីបុណ្យខាងលើនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋច្បាស់ជាឆ្ងល់ហើយថា បុណ្យទន្លេឆ្នាំនេះមានអ្វីប្លែកខ្លះ មានរៀបចំពិធីអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត?
លោក ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ ពន្យល់ថា ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការចូលរួមពីសិល្បករ-ស...








