ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សាយ សារុន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិចិន៤នាក់កាលពីនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ។  បន្ទាប់ពីលោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ សម្រេចចោទប្រកាន់លើឈ្មោះ YUN LiANFU ភេទប្រុស អាយ ៥១ឆ្នាំ, ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្តឿងញៀន។ សូមបញ្ជាក់ថា ជនជាតិចនទាង ៤នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា ក្នុងទឹកដីរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប...
សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី នៅ​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃអាទិត្យ ទី​១៣​តុលា ឆ្នាំ​២០១៩​នេះ។​ ​សម្តេច​តេ​ជោ​ បានបញ្ជាក់បែបនេះក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម ប្រឡង​ជាប់​បាក់​ឌុប ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​នេះ តា ត្រូវ​ចេញទៅ​អឺរ៉ុប​។ ថ្ងៃទី​១៣-១៤ តុលា នៅ​ឆេ​ក​។ ថ្ងៃទី​១៥ នៅ​ហុង​គ្រី និង​នៅ​ថ្ងៃទី​១៦-១៧ ខែតុលា នៅ​ប៊ុលហ្គារី​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា នៅ​ថ្ងៃទី​២៥​តុលា សម្តេច​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ សម្តេច​តេ​ជោ នឹង​ច...
ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសពន្យល់ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់រៀលគំរូថ្មីប្រភេទ ១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)  ដើម្បីឲ្យសាធារណជន បានដឹងកាន់តែច្បាស់ អំពីក្រដាសប្រាក់ប្រភេទថ្មីនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាស ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ៕    ...
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ចំនួន៤៤៣នាក់នឹងប្រគល់រង្វាន់ iPadម្នាក់១គ្រឿង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ចំនួន៤៤៣នាក់នឹងប្រគល់រង្វាន់ iPadម្នាក់១គ្រឿង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេស Aក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទូទាំងប្រទេស។ សម្តេចតេជោ នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង ៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។ នេះជាជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេស Aនេះ ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក...
សម្តេចតេជោហ៊ុន សែន​និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងចាកចេញពីប្រទេសវៀតណាម វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅល្លាចនេះ

សម្តេចតេជោហ៊ុន សែន​និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងចាកចេញពីប្រទេសវៀតណាម វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅល្លាចនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ យោតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម វិល ត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ និងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី និងមន្រ្តីសំខាន់ៗព្រមទាំងអ្នកវិនិយោគគិនវៀតណាមអស់រយៈពេល២ថ្ងៃកន្លងមកនេះ។ ប្រទេសយើងទាំងពីរបានសម្រេចនូវការងារសំខាន់ៗជាច្រើន រួមទាំងរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តនឹងគៀងគរអ្នកវិនិយោគពីវៀតណាមមកវិនិយោគ នៅកម្ពុជាអោយបានច្រើន ថែមទៀត ជាពិសេសប្រទេសយើងទាំងពីរសម្រេចបានដំណោះស្រាយបញ្ហាព្រំដែនរួម ដែលមកទល់ពេលនេះយើងបានឯកភាពដោះស្រាយបាន ៨៤% ហើយ យើងនឹងខិតខំបន្តទៀតដើម្បីដោះស្រាយបញ្ចប់។ នេះជាការខិតខំរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែ ក្លាយ ខ្សែព្រំដែននៃប្រទេសជិតខាងយើង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ...
វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហានទី០២

វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហានទី០២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASED II របស់ធនាគារពិភពលោក (WB) ប្រចាំកម្ពុជា ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី០២ (LASED II) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។ លោកស្រីចំរើន មុទិតា បានបញ្ជាក់ឲ្យដឹងថា បេសកកម្មរបស់ WB បានចុះមកវាយតម្លៃលទ្ធផលពាក់កណ្តាលគម្រោងនៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តក្រចេះ ។ បច្ចុប្បន្នសម្បទានិកបានក្លាយជាម្ចាស់ដី ម្ចាស់កសិដ្ឋាន ចេះគិតគូ ដឹកនាំ គ្រប់គ្រង រៀបចំទុកដាក់កូនឲ្យមានគូស្រករ ក្មេងៗបានចូលរៀន ធានាបាននូវសន្តិស្បៀង និងអាហារូបត្ថម្ភ និងជាពិសេសនោះមានគ្រួសារប្រហែល ៣០-៤០% នៃគម្រោង មានចំណូលរហូត ដល់ទៅ ៣០០០ដុល្លារ/ឆ្នាំ ហើយគ្រួសារខ្លះមានលទ្ធភាពទិញរថយន្ត និងត្រាក់ទ័រមកប្រើប្រាស់ផ្ទាល់ខ្លួន។  សម្រាប់ LASE...
លោកឱម យ៉ិនទៀង ស្នើឲ្យស្ថាប័នសាធារណៈ និងវិស័យឯកជន ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា

លោកឱម យ៉ិនទៀង ស្នើឲ្យស្ថាប័នសាធារណៈ និងវិស័យឯកជន ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអំពាវនាវឲ្យស្ថាប័នសាធារណៈ និងវិស័យឯកជន ទាំងអស់ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ឋភាព។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី ការកៀរគរការចូលរួមពីវិស័យធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលបានរៀបចំកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ។ លោកឱម យ៉ិនទៀង បានថ្លែងថា វិស័យឯកជន និងសា្ថប័នសាធារណៈ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយ និងអប់រំ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀតនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាឲ្យបរិយាកាសធុរកិច្ចអំណោយផលប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សូមបញ្ជាក់ផងដែរថា បច្ចុបុបន្ន មានក្រុមហ៊ុនឯកជន មួយចំនួន បានចុះកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រឆ...
មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មបន្តអនុវត្តគម្រោងដែលធន់នឹងការប្រែប្រួលអាកាសធាតុ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មបន្តអនុវត្តគម្រោងដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំស្តីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគម្រោង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងការកសាងសមត្ថភាពបន្ស៊ាំតាម រយៈការ ពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា (S-RET) ។ លោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានាយកគម្រោង ASPIRE និងគម្រោង S-RET បានធ្វើថ្លែងមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពរបស់គម្រោង សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលទ្ធផលរំពឹងទុកបន្ទាប់ពីគម្រោងបញ្ចប់។  លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេស...
លោក កៅ ថាច រៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍និងប្រគល់ទទួលអាហារូបករណ៍ដល់សិស្សនៅស្រុកខ្សាច់កណ្តាល

លោក កៅ ថាច រៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍និងប្រគល់ទទួលអាហារូបករណ៍ដល់សិស្សនៅស្រុកខ្សាច់កណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់ ខេត្តកណ្តាលទទួលបន្ទុកជាប្រធានចលនាយុវជន ប្រចាំស្រុកខ្សាច់កណ្តាលខេត្តកណ្តាលបានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍ និងប្រគល់ទទួលអាហារូបករណ៍របស់លោកអគ្គបណ្ឌិតសភចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកច្ចនិង ហិរញ្ញវត្ថុ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននៅថ្ងៃទី៣តុលានេះបានពាំនាំការសាកសួរសុខទុក្ខនិងសំដែងសេចក្តីត្រេកអរនិងអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំង៦៤នាក់ ដែលមានឱកាសទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនិងនាក់បរិញ្ញាបត្ររងរបស់ខ្លួនតាមបណ្តាមហា វិទ្យា ល័យដលខ្លួនចង់បន្តការសិក្សា។ លោក កៅ ថាច បានបញ្ជាក់បន្ថែមទៀតថា អាហារូបករណ៍របស់ប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែប្អូនៗទទួលបាន ដោ...
ឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ជានគរបាលដូចគ្នា

ឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ជានគរបាលដូចគ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា  ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី   គឺជាមន្ត្រីនគរបាលដូចគ្នា ហើយការបាញ់សម្លាប់ជនរងគ្រោះព្រោះតែរឿងគំនុំផ្ទាល់ខ្លួន។ ហេតុការណ៍បាញ់សម្លាប់ជនរងគ្រោះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចហាងកាហ្វេ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យមានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ មុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តម៉ាក NAVARA ណ័ព៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-5011 ទៅឈប់មុខហាងកើតហេតុ រួចចុះពីលើរ...