ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

៨ខែ ឆ្នាំ២០១៩ វិស័យទេសចរទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់

៨ខែ ឆ្នាំ២០១៩ វិស័យទេសចរទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា វិស័យទេសចរ   នឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧លាននាក់ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ៤,៣លាននាក់ កើនឡើងប្រមាណជាង ១០% ផងដែរ ។ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងបែបនេះនៅក្នុងព្រឹត្តិការពិរព័ណ៌ នៃរបៀបរស់នៅ ផលិតផលស្រា អាហារពេលល្ងាច និងសេវាកម្មវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរបានចូលរួមចំណែក លើកកម្ពស់ ថែរក្សា ការអភិវឌ្ឍ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិប្រទេស និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ពោលគឺចូលរួមគំាទ្រការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ព្រោះវិស័យទេសចរ ផ្អែកតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបានកំពុងអភិវឌ្ឍន៍វិស័យទេសចរ ជាគោលដៅទេសចរស្អាត និងបៃតង ការផ្តល់សេវាប្រកបដោយគុណភាព និងការផ្តល់ភាពកក់ក្តៅដល់ភ្ញ...
សន្តិបណ្ឌិត សុខ ផល ប្រជុំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់អន្តោប្រវេសន៍

សន្តិបណ្ឌិត សុខ ផល ប្រជុំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់អន្តោប្រវេសន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្តីពីអន្តោ ប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ លោកសន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា កិច្ចប្រជុំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ដែលមានសមាសភាពក្រុមការងារចំនួន១២នាក់ ដែលរួមគ្នាពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះអនុវត្តចំពោះជនអន្តោប្រវេសន៍គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។ ហើយការធ្វើវិសោធនកម្មច្បាប់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីឲ្យសមស្របតាមការវិវត្តន៍របស់សង្គមបច្ចុប្បន្ន។ លោ...
ជីវិតពិត និងជោគជ័យរបស់លោក ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ហួ៊ត ជា

ជីវិតពិត និងជោគជ័យរបស់លោក ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ហួ៊ត ជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកហ៊ួត ជា បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនហ៊ួត ជា ផ្គត់ផ្គង់សំភារះសំណង់ដែលមាន សាខាច្រើន ជាងគេនៅក្នុងប្រទេសកម្ពុជា មានដូចជា ការ៉ូ ក្បឿង សំភារះបន្ទប់ទឹក ទ្វា ម្ស៉ៅបៀកជញ្ជាំង និង ថ្នាំលាប ។ លោកហ៊ួត ជា គឺជាបុគ្គលដែលមានជីវិតតស៊ូមួយរូប ដែលហក់ចូលប្រឡូកអាជីវកម្មកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ។​ ជាមួយនិងដើមទុន ៥០០០ $ ជាមួយនឹងបទពិសោធជិត ១០ឆ្នាំ ។ លោកមានស្រុកកំណើតនៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឋិតក្នុងជីវភាពខ្វះខាតខ្លាំងក្នុងគ្រួសារ ក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាពក្នុងចំណោមបងប្អូន ប្រុស២ ស្រី២នាក់ ។ លោកជាកូនពៅ ដែលត្រូវបានភ្លក់គ្រប់រស់ ជាតិនៃជីវិត នៅទីជនបទ ។ រស់ជាមួយម្តាយជាស្ត្រីមេមាយ ចិញ្ចឹមកូនទាំងលំបាក លំបិន តែជាកាតព្វកិច្ច បានឲ្យចូល រៀន នៅសាលាបឋមសិក្សានិងមធ្យមសិក្សារ ភ្ញីមាស រួចបន្ត រៀននៅ វិទ្យាល័យព្រៃល្វា ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីលំនៅដ្ឋាន ។ ដោយការមានចិត្តចង...
សម្តេចតេជោថា៖ តាំងពីបានសិទ្ធិវិនិយោគក្រុមហ៊ុនស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ

សម្តេចតេជោថា៖ តាំងពីបានសិទ្ធិវិនិយោគក្រុមហ៊ុនស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានមានប្រសាសន៍ថា តាំងពីបានទទួលកសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊នប្រមូលសំរាម ស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ។ សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២​​​ ។ សម្តេចតេជោបានបញ្ជាក់ទៀតថា ក្រុមហ៊ុនស៊ីនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយប់ផ្សែង។ ដូច្នេះសម្តេចសម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យឈ្មោះអគ្គិសនីកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាឧទហរណ៍ជាក់ស្តែងថា «ថ្លៃអគ្គិសនីអស់ត្រឹម១០ដុល្លារ តែថ្លៃសំរាម២០ដុល្លារ ដូច្នេះយកអាតូចបង្ខូចអាធំតែម្តង។ ផ្ទះខ្លះ មិនមានស...
ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់និងគ្រឿងញៀនជិត ៣០គីឡូក្រាមនៅព្រលានខេត្តសៀមរាប

ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់និងគ្រឿងញៀនជិត ៣០គីឡូក្រាមនៅព្រលានខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖  កម្លាំងមន្ត្រីគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ ជួញដូររឿងញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ២៧.៣០ គីឡូក្រាម។ សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ និងឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវសមត្ដកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅពេលបម្រុងចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុនជនសង្ស័យទាង២នាក់ ទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕    ...
សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ។ របៀបវារៈ នៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដែលត្រូវ ពិនិត្យ និងពិភាក្សារួមមាន ៖ ១ - សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ២ - សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។  កិច្ចប្រជុំនឹងពិភាក្សាគ្នានូវ សេចក្តីប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ ២០១៩-២០២៥» និង«យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» ៕...
ឆ្នាំ២០២០សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា

ឆ្នាំ២០២០សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោបានថ្លែងបញ្ជាក់​កាលពីថ្ងៃទី២៣ ខែតុលានេះថា ​ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ក្នុងវិក្កយ បត្ររបស់អគ្គិសនីកម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា«ល្ងាចថ្ងៃនេះខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២០តទៅ» សម្តេចបានបន្ថែមថា​យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន។ ​ក្រុមហ៊ុន ​ស៊ិន​ទ្រី​បាន​ទទួល​សិទ្ធិ​តែ​ម្នាក់​ឯង​ពី​រាជរដ្ឋាភិបាល​សម្រាប់​ទ​ទួល​ខុសត្រូវ​លើ​ការ​ប្...
ភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ជាការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ

ភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ជាការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោកដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ ក្នុងគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។ តាមរយៈវិស័យអភិរក្សបេតិកភណ្ឌ និងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។  លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា​បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំដើម្បីលើកកម្ពស់បរិស្ថានឱ្យមានពណ៍បៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រ...
បទ​ល្មើសនេសាទ​ប្រើស្បៃ​មុង​យ៉ាងអនាធិបតេយ្យនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ

បទ​ល្មើសនេសាទ​ប្រើស្បៃ​មុង​យ៉ាងអនាធិបតេយ្យនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ ៖ បទ​ល្មើសជលផល ​ប្រើប្រាស់​របាំង​លូ​ស្បៃមុង បានកើតឡើងយ៉ាងអនាធិបតេយ្យ នៅក្នុងទឹក ដីស្រុកសន្ទុក ខេត្ត​កំពង់ធំ ជា​ឧបករណ៍ល្មើសច្បាប់​ នាំ​ឲ្យមហន្តរាយដល់មច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ប្រជាពលរដ្ឋ បាន​រាយការណ៍ថា បទល្មើស​នេសាទ​នៅ​ក្នុង​មូល​ដ្ឋានស្រុកសន្ទុក បាន​កើតឡើង​តាំងពី​​រដូវបិទនេសាទ ​​តាម​រយៈការ​ដាក់​ឧបករណ៍​ ​ចាប់​យក​ត្រី​ច្រើន​ប្រភេទ​ ។ ​ក្រុម​ឈ្មួញ ​​បាន​ឃុបឃិត​ជាមួយ ​សមត្ថកិច្ច​ មន្ត្រី​ជំនាញ​ ផល​ផល ​ក្នុង​ខេត្តកំពង់ធំ ​គឺ​ជា​អ្នកបើកដៃ​ឲ្យ​មាន​ការ​នេសាទល្មើសច្បាប់បែបនេះ ។ ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ​​ បទ​​ល្មើសនេសាទ​កើតឡើងជាយូមកហើយ​ នៅចំណុចបឹងខ្វែក​បឹង អង្លង់ព្រីង បឹងព្រួស ចំណុចចាមបាច បឹងកណ្តាល ​និង​ចំណុច​បឹងក្រចៅ ​ក្នុង​ ភូមិសាស្ត្រ​​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ ​ដែល​មាន ​ឈ្មោះ ហឿន ជា​អ្នកកាង​​និង​​កាន់​កញ្ចប់​លុយ​រត់ការ​​ ហើយជា​អ្នក​ទទួល​ទិញត្រីផ្ដាច់​មុខ ​នៅតំបន់នោះផងដែរ ។...
ប្រទេសថៃសិក្សាស្វែងយល់ពីការវិនិយោគសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា

ប្រទេសថៃសិក្សាស្វែងយល់ពីការវិនិយោគសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកឹម ស៊ីថន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩  ។ លោក កឹម ស៊ីថន បានបញ្ជាក់ឲ្យដឹងអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជាង២ពាន់លានដុល្លារអាមេរិក។ លោក កឹម ស៊ីថន បានប្រាប់​គណៈប្រតិភូថៃ ដែលមានចំណាប...