ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង
ភ្នំពេញ ៖ វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងាររបស់រាជរដ្ឋាភិបាល។
រដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ។
លោក បន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង ហើយកម្ពុជាមិនមានអ្វីសម្រាប់ធ្វើការបែងចែកនៅក្នុងសង្គមជាតិវិញនោះទេ ពិសេសការកាត់...








