ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្រ្តីសាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​​ដែលដាក់​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ

មន្រ្តីសាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​​ដែលដាក់​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ស្វាយ​រៀង៖​ លោក​ ផឹង​ និល​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​ដាក់តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ​ នៅ​ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​”​ទូក​នាគ​”​ នៅ​ទីតាំង​ទន្លេ​វ៉ៃ​គោ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ពិនិត្យ​លើ​ទូក​មក​ពី​បណ្តា​ខេត្ត​ចំនួន​៦​ ចូលរួម​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​ថ្ងៃ​ទី​២៧​ នឹង​២៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ហើយ​ក៏​មានការ​តាំង​ពិ​ពណ៌​ទំនិញ​ពាណិជ្ជកម្ម​ខ្មែរ​ ថៃ​ ដែល​មាន​ទំនិញ​ជា​ច្រើន​ រួម​ទាំង​គ្រឿង​ ម្ហូបអាហារ​ជា​ច្រើន​មុខ​ លក់​សំរាប់​ពលរដ្ឋ​ហូប​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​ ។​ ​លោក​ ផឹង​ និល​ បាន​ឲ្យ​ដឹង​ថា​:​ ចំពោះ​ការ​...
អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍​ឡើងភ្នំគូលែនក្រោយពីមាន​គ្រោះថ្នាក់មនុស្សស្លាប់​ 

អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍​ឡើងភ្នំគូលែនក្រោយពីមាន​គ្រោះថ្នាក់មនុស្សស្លាប់​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកក្កដានេះតទៅ ការធ្វើចរាចរណ៍ឡើងភ្នំគូលែនត្រូវបានបិទទាំង ស្រុងចាប់ពីចំណុចផ្លូវឡើងក្នុងស្រុកស្វាយលើរហូតដល់ភូមិតាពេញ។ការធ្វើចរាចរណ៍ឡើង វិញនឹងត្រូវជូនដំណឹង​រហូតដល់ផ្លូវឡើងភ្នំនេះស្ថាបនារួចរាល់។ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សារាចុះថ្ងៃទី២៤ ខែកក្កដា នេះបានបញ្ជាក់ថា   ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពមកពី សាលាខេត្តសៀម​រាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត សៀមរាប ក្រុមហ៊ុនទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវ មិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ និងចំណែកទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោង មួយចំនួនទៀតមានសភាពតូចចង្អៀត និង...
លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ នៅស្រុកខ្សាច់កណ្តាល

លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ នៅស្រុកខ្សាច់កណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ប៊ុន ថេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល សរុបចំនួន៥០៤ នាក់ និងលោកគ្រូ អ្នកគ្រូទទួលបន្ទុកបំប៉នសិស្សត្រៀមចំនួន២៨នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ លោក កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗដែលបានរៀនរួចហើយដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយបានណែនាំអំពីព័ត៍មានអាហារូបករណ៍របស់លោកអគ្គបណ្...
លោក​ រ័​ត្ន​ ស្រ៊ា​ង​ ចុះសួរសុខទុក្ខ​ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​

លោក​ រ័​ត្ន​ ស្រ៊ា​ង​ ចុះសួរសុខទុក្ខ​ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ កាលពី​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ ​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ គឺ​លោក​អនុសេនីយ៍ត្រី​ មាស​ សំរាំង​ មេបញ្ជាការ​រង​ កងអនុសេនាតូច​ទី​២​ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់ធ្ងរ​រហូត​ផុង​លលា​ក្បាល​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​។​ ​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​សំណេះសំណាល​ផ្តាំផ្ញើ​ឲ្យ​អ្នកជំងឺ​ ធ្វើ​យ៉ាងណា​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ហ្មត់ចត់​ និង​អនុវត្តិ​តាម​ការ​ណែនាំ​ របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ រីឯ​ការ​ចំណាយ​ទាំង​ប៉ុន្មាន​សូមកុំ​មានការ​ព្រួយបារម្ភ​ ព្រោះតែ​ជីវភាព​គ្រួសារ​អ្នកជំងឺ​មានការ​លំបាក​ អង្គភាព​នឹង​រ៉ាប់រង​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ ព្រម​ជាមួយ​គ្នា​នោះលោកសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ អគ្គនាយក​ នៃ​មន្ទីរពេទ្យ​កាល់...
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងនាំសារព័ត៌មាន ទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងនាំសារព័ត៌មាន ទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  លោក ផៃ ស៊ី​ផានអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានប្រកាស​បដិសេធ​ជាថ្មី​ម្តងទៀត នូវ​ព័ត៌មាន ដែល​បាន​ផ្សាយ​ថា កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់ ដើម្បី​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​។​ ​ការប្រកាស​បដិសេធ​ជាថ្មី បែប​នេះ បានធ្វើ​ឡើង ក្នុង​សន្និសីទកាសែត ប្រចាំ​សប្តាហ៍ រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ ក្នុងឱកាសសន្និសីទកាសែតនេះ លោក ផៃ ស៊ីផាន ក៏បានប្រកាសថា ក្រសួងការពារជាតិ នឹងរៀបចំ​នាំ​ក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យដោយផ្ទាល់​នៅមូលដ្ឋានកងទ័ពជើងទឹក រាម នៅខេត្តព្រះសីហនុ​ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩​។ ដំណើរទៅកាន់មូលដ្ឋានកងទ័ពជើងទឹកនេះ ដើម្បី​ឲ្យច្បាស់ថា នៅទីនោះ មិនមានរៀបចំ​សម្រាប់មូលដ្ឋា...
កម្លាំង​សមត្ថកិច្ច​ចម្រុះក្រុង​សៀមរាប ចុះ​បង្ក្រាប​សិប្បកម្មមួយ​កន្លែង​ ដែលលាយ​ផ្សំ​វេច​ខ្ចប់​ ជី​កសិកម្ម​ គ្មាន​ច្បាប់​អនុញ្ញាត

កម្លាំង​សមត្ថកិច្ច​ចម្រុះក្រុង​សៀមរាប ចុះ​បង្ក្រាប​សិប្បកម្មមួយ​កន្លែង​ ដែលលាយ​ផ្សំ​វេច​ខ្ចប់​ ជី​កសិកម្ម​ គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​សៀមរាប​៖​ ឃ្លាំង​លាយ​ផ្សំ​ វេច​ខ្ចប់​ ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ឆែកឆេរ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ទីតាំង​ដី​ឡូត៍​ មួយ​កន្លែ ​ក្នុងភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​-​ខេត្តសៀមរាប​។ ​ ​ម្ចាស់ទីតាំង​ឈ្មោះ​ ឌិន​ កែវ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​/​ខេត្តសៀមរាប​ ​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានឱ្យ​ដឹង​ថា​ ​ក្នុង​ការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ចម្រុះ​ បាន​រក​ឃើញ​វត្ថុ​តាង​មាន​ដូច​ខាងក្រោម​៖ ១.​ជី​ទឹក​ -​ជី​ទឹក​លាយ​រួច​ (rootgrow)=​ 104​...
ACU បញ្ជូនខ្លួននគរបាល៣នាក់ទៅតុលាការករណីរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិតនៅខេត្តកំពង់ស្ពឺ

ACU បញ្ជូនខ្លួននគរបាល៣នាក់ទៅតុលាការករណីរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិតនៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលយុត្តិធម៌ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូននគរបាល ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ ករណី រត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ។ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ខាងលើ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់ មានម្នាក់មានឋា...
ព្រះរាជអាជ្ញា និងប្រធានតុលាការខេត្តតាកែវ នាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តភ្នំខ្លែង ស្រុកទ្រាំង

ព្រះរាជអាជ្ញា និងប្រធានតុលាការខេត្តតាកែវ នាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តភ្នំខ្លែង ស្រុកទ្រាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក អ៊ាក ផល្លា ប្រធាន សាលា ដំបូងខេត្ត ព្រមទាំង លោកព្រះរាជអាជ្ញារង លោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោក ប្រធាន អនុប្រធានលេខាធិការដ្ឋានសាលាដំបូង និងមន្ត្រីសាលាដំបូង និងអយ្យការអម សាលាដំបូង ទាំងអស់  បាននាំយកនូវទានព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តភ្នំខ្លែង ដែលស្ថិតឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានលើកឡើងថា រដូវ នេះជារដូវចូលវស្សា ពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេន ព្រះសង្ឃ នៅតាមទីវត្ត អារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្ត អារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូល វស...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។ យោងតាមលិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ «ស្រែនាង» ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើមតាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕  ...
កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានឲ្យដឹងថា កុមារ ដែលល្បីល្បាញចេះនិយាយច្រើនភាសាបានមករៀនបំប៉នភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីង ដើម្បីពង្រឹងជំនាញសរសេរនិងអានភាសាចិន ដើម្បីត្រៀមខ្លួនត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្រោយពេលវិស្សមកាលចប់។ សាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះអាននិងសរសេរភាសាចិនជូនប្អូន ធុច សាលិក។ លោកបានលើកឡើងថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។ លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្...