ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស​​ស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បេក្ខជននិងបេក្ខនារី​​អាចដាក់ពាក្យចាប់ពីថ្ងៃទី០៨ កក្កដា ដល់ ០៨ សីហា ឆ្នាំ២០១៩ (ម៉ោង៖ ព្រឹក ៧:៣០ - ១១:៣០ នាទី | រសៀល ១៤:០០ - ១៧:០០នាទី ) បេក្ខជនត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋាន​​បុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ​​។​​​ ព័ត៌មានបន្ថែម៖ ០១២ ៨៩៣ ០៥៧ | ០១២ ៣៩៤ ៤៤០...
ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើ​​​​ប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែកក្កដា ឆ្នាំ២០១៩ គឺបានទៅលើ លោក ចាន់ សុខជា ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីAppព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មមានផ្ទុកនូវកម្រងសេវាសាធារណៈនិងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងដើម្បី​​​​​​​​ផ្តល់​ចំណេះ​ដឹង​ស្តីពី​ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះសាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនងឬសាកសួរព័ត៌មានផ្សេងៗមកកាន់ក្រសួងពាណិជ្ជកម្មហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធនឹងខិតខំឆ្លើយ​​តបបញ្ហាឬ​ធ្វើការ​​បក​​ស្រាយ​ចម្ងល់ទាំងឡាយទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះលោករដ្ឋមន្រ្តី​...
ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹងនិងលើកកម្ពស់ផលិតភាពនៅកម្ពុជាព្រមទាំងចូលរួមអ បអរកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្ន២០១៩ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃ ទី០២-០៣ វិច្ឆិកា ខាងមុខនេះ។ ការប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ ទី១ អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត...) ចាប់ទទួលពាក្យពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះនិងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ...
រមណីយដ្ឋានទើប​បង្កើតថ្មី«បងប្អូនសិត្បូ»​​​បើកសាកល្បង​ភ្លាម​​ភ្ញៀវ​​សម្រុក​​​លេងកម្សាន្តស្ទើរក​​​កន្លែង​​​អង្គុយគ្មាន

រមណីយដ្ឋានទើប​បង្កើតថ្មី«បងប្អូនសិត្បូ»​​​បើកសាកល្បង​ភ្លាម​​ភ្ញៀវ​​សម្រុក​​​លេងកម្សាន្តស្ទើរក​​​កន្លែង​​​អង្គុយគ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​​លោក ប៉ាត់ ចំណាន អ្នក​គ្រប់គ្រង​រមណីដ្ឋាន​ បងប្អូនសិត្បូ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃ​​ទី៥ខែ​​សីហានេះ​​​ថា  នៅក្នុងសប្តាហ៍​នេះ ភ្ញៀវទេសចរមក​លេងកម្សាន្តចុងសប្តាហ៍​ ថ្ងៃសៅរ៍ និងអាទិត្យ​​​​​​ភ្ញៀវ​​ទេសចរក្នុងស្រុក​​មក​លេងកម្សាន្តច្រើន​​ស្ទើរតែរក​កន្លែងអង្គុយគ្មាន ហើយ​​​​​​មានទីតាំងស្ថិតនៅ​​ ភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានទេ ​​ពីរាជធានីភ្នំពេញ​​​។​​​ លោក​បាន​មានប្រសាសន៍ទៀតថា ថ្មីបើ​មិន​ទាន់រៀបចំរួចរាល់ក៏ពិតមែ​​ តែពួកយើង នឹងបម្រើសេវាកម្ម​ឲ្យ​​បាន​ល្អ និង​មានអនាម័យ​ ដល់អស់​លោកអ្នកមទទួល​ទានអាហារ​និងភេសជ្ជៈ​​​ ហើ​​​​សូមទោស​​អតិថិជន ដែលបាន​​បំរើសេវា​មិន​​បានដិតដល់ ដោយសារនេះជាការ​​បើកសាកល្បង​​​​​​​​​។​​ លើសពីនេះអ្នក​វិនិយោគខាងលើបន្ថែមថា​«សូមបងប្អូនអាធ្យាស្រ័យបើ​សេវាកម្ម​យើងខ្ញុំ​​មានភាព​​​យឺតយ៉ាវ​​នោះ ដោយសារតែ​​បុគ្គលិកតិច ហើយ​សន្យាថា ​នឹងបង្កើនលទ្ឋភាពនូវសេវាក...
ប្រវត្តិសង្ខេបរបស់លោក នួន ជា​ មេខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ

ប្រវត្តិសង្ខេបរបស់លោក នួន ជា​ មេខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រាវជ្រាវ ដោយ ឈឹម សេរីភួន ៖ នួន ជា ឈ្មោះដើម ឡុង ប៊ុនរួត កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ នួន ជា ឈ្មោះ ឡៅ លីវ និងម្តាយឈ្មោះ ដុស ពាញ។ ឪពុករបស់គាត់គឺជាអាជីវករជួញដូរ ដាំពោត និងប្រកបអាជីវកម្មផ្សេងៗទៀត។ ចំណែកឯម្តាយរបស់គាត់វិញ គឺជាជាងកាត់ដេរ និងធ្វើជួយការងារឪពុករបស់គាត់ដែរ។ ក្រុមគ្រួសាររបស់ នួន ជា គឺជាក្រុមគ្រួសារដែលមានជីវភាពធូរធា ។ ជីតារបស់ នួន ជា គឺជាចិនទាជីវ មកពីតំបន់ហ្សានតូនៃប្រទេសចិន ចំណែកឯជីដូនរបស់គាត់វិញគឺជាជនជាតិខ្មែរ។ នួន ជា បានរៀបការជាមួយស្រ្តីឈ្មោះ លី គីមសេង ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងជាប់ខ្សែស្រឡាយជាជនជាតិចិនដែរ។ គាត់មានកូនចំនួន៤នាក់ ក្នុងនោះ៣នាក់ជាកូនបង្កើត និង១នាក់ជាកូនចិញ្ចឹម។ ក្រោយពីមានការប្រគល់ទឹកដីខេត្តបាត់ដំបង ទាំងមូល និងទឹកដីមួយភាគទៀតនៃខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ទៅឲ្យសៀម តាមអនុសញ្...
លោក ឯល រ៉ូហ្សែត និងលោកស្រី ឆឹង សុជាតិ គោរ​​ជូនពរចម្រើនព្រះជន្មាយុគម្រប់ ៦៨ឆ្នាំឈានចូល ៦៩ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

លោក ឯល រ៉ូហ្សែត និងលោកស្រី ឆឹង សុជាតិ គោរ​​ជូនពរចម្រើនព្រះជន្មាយុគម្រប់ ៦៨ឆ្នាំឈានចូល ៦៩ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ លោក ឯល រ៉ូហ្សែត អគ្គនាយ​​កក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ​​បុត្រា បុត្រី ព្រមទាំង​បុគ្គលិក ក្រុមហ៊ុន អាយ អាយ អេស​​​​ទាំងអស់។​​ លោកឧកញ៉ា ឡូវ ហ៊ឹង សូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកប​​ដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ណាល់ សុខអៀន គោរ​​ជូនពរចម្រើនព្រះជន្មាយុគម្រប់ ៦៨ឆ្នាំឈានចូល៦៩ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ណាល់ សុខអៀន គោរ​​ជូនពរចម្រើនព្រះជន្មាយុគម្រប់ ៦៨ឆ្នាំឈានចូល៦៩ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ ណាល់ សុខអៀន បុត្រា បុត្រី និងសមាជិកក្រុមការងារចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាមទាំងអស់។​​ លោកឧកញ៉ា ឡូវ ហ៊ឹង សូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកប​​ដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។...
លោកជុំ កុសល ថា៖យុវជនក្នុងយុគ សន្តិភាព ត្រូវស្គាល់ឲ្យច្បាស់ចំពោះ « ស្ថាបនិកនិងតម្លៃនៃសន្តិភាព»

លោកជុំ កុសល ថា៖យុវជនក្នុងយុគ សន្តិភាព ត្រូវស្គាល់ឲ្យច្បាស់ចំពោះ « ស្ថាបនិកនិងតម្លៃនៃសន្តិភាព»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងថា យុវជនក្នុងយុគ សន្តិភាព ត្រូវស្គាល់ឲ្យច្បាស់ចំពោះ « ស្ថាបនិកនិងតម្លៃនៃសន្តិភាព »ហើយមិនត្រូវបណ្តោយឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពច្រំដែលនៃប្រវត្តិសាស្ត្រជាដាច់ខាត ។ លោកជុំ កុសល បានបញ្ជាក់ថា កម្ពុជា បានឆ្លងផុតទំព័រសករាជដុនដាបដែលគ្របសង្កត់រាប់សិបឆ្នាំ ហើយបោះជំហានចូលក្នុងសករាជថ្មីគឺសករាជ « សន្តិភាព » ទើបបានរយ:ពេលម្ភៃឆ្នាំប៉ុណ្ណោះ ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលដ៏សំខាន់របស់ប្រទេសជាតិ ដូចនេះយើងជាយុវជនត្រូវសិក្សាឲច្បាស់អំពីគំរូវីរភាពរបស់មេដឹកនាំប្រទេសបច្ចុប្បន្នដែលលោកបានធ្វើពលីកម្ម គ្រប់បែបយ៉ាងក្នុងពេលកន្លងមក ។ ជាតិយើង ដាច់ខាតត្រូវតែមានមេដឹកនាំខ្លាំងដូចមេដឹកនាំបច្ចុប្បន្ន បើមិនខ្លាំងទេ ប្រាកដជាត្រូវរអិលរមៀលត្រឡប់ទៅរកអតីតកាលដូចទសវត្យរ៍ទី៧០ជាក់ជាមិនខានឡើយ ព្រោះនៅមានក្រុមអ្នកដើរលើគន្លងផ្លូវលន់ ណុលដដែលទេ ។ ពួកគេបានប្រើប្រាស់យុទ...
ក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័ត លើកកម្ពស់ផលិតផលកម្ពុជា ដើម្បីគោរពតាមកំរិតស្តង់ដារ

ក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័ត លើកកម្ពស់ផលិតផលកម្ពុជា ដើម្បីគោរពតាមកំរិតស្តង់ដារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  ប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា បានថ្លែងថា មកដល់បច្ចុប្បន្ននេះក្រុមប្រឹក្សាស្ដង់ដារជាតិ បានសម្រេច និងអនុម័តយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ បានជាង៨០០ស្តង់ដារ ក្នុងគោលដៅលើកកម្ពស់ផលប្រយោជន៍ផលិតផល និងទំនិញដែលផលិតនៅកម្ពុជា គោរពបានតាមកំរិតស្តង់ដារ ជាពិសេសស្របពេលដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤កំពុងមានការីកចម្រើន។ សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនិងការអនុម័តស្តង់ដារ នៅក្នុងប្រជុំលើកទី២០ នៃក្រុមប្រឹក្សាស្តង់ដារជាតិ នាកន្លងកន្លងមក បានពិភាក្សា និងអនុម័តទៅលើស្តង់ដារដូចផ្នែកប្រព័ន្ធគ្រប់គ្រង ISO 22000:2018 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ-ការតម្រូវសម្រាប់អង្គភាពណាមួយ ដែលស្ថិតនៅក្នុងខ្សែចង្វាក់ម្ហូបអាហារ, ការកំណត់ស្តង់ដារអន្តរជាតិ ISO ផ្នែកផលិតផលធ្វើពីកៅស៊ូចំនួន ០៥ស្តង់ដារ នៅក្នុងចំណោមស្តង់ដារទាំង ៦៤ ដែលក្រុមការងារអាស៊ាន ផ្នែកផលិតផលពីកៅស៊...
សម្តេចតេជោ៖ កម្ពុជាមិនមែនជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

សម្តេចតេជោ៖ កម្ពុជាមិនមែនជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងទី៥ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា កម្ពុជាមិនបណ្តោយឲ្យក្លាយជាជម្រក​ក្រុមភេរវករ និងក្រុម​លាងលុយកខ្វក់ឡើយ។ សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រគល់សញ្ញាបត្រនៅ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «ក្រុមភេរវករបានចូលដល់បាងកក ដើម្បីរំខានរដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា។ តែកម្ពុជា មិបណ្តោយឲ្យ ក្លាយ​ជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ»៕  ...