សម្តេចតេជោ ធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យប្រទេសសិង្ហបុរី មកកម្ពុជាវិញ នៅថ្ងៃនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ជនរួមជាតិថា សម្តេចនឹងធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យសិង្ហបុរី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា «ជនរួមជាតិជាទីនឹករឭក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្លេះ ថ្ងៃទី១០ កក្កដានេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ទី១២ កក្កដា ២០១៩»។
«អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយ ដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញ...








