ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្ត្រីក្រុមហ៊ុន Huawei ចំអកលោក ត្រាំ ថាដើរក្រោយគេផ្នែកបច្ចេកវិទ្យា

មន្ត្រីក្រុមហ៊ុន Huawei ចំអកលោក ត្រាំ ថាដើរក្រោយគេផ្នែកបច្ចេកវិទ្យា

សង្គម និងកម្សាន្ត
មន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន បានចំអកឲ្យប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាកំពុងដើរក្រោយគេខាងផ្នែកបច្ចេកវិទ្យា ដោយបដិសេធមិនព្រមព្រមប្រើប្រាស់ប្រព័ន្ធ Internet 5G របស់ក្រុមហ៊ុន Huawei ចិន។ មន្ត្រីក្រុមហ៊ុន Huawei បាននិយាយថា ប្រជាពលរដ្ឋអាមេរិកកំពុងតែនៅក្រោយគេ ក្នុងបច្ចេកវិទ្យា ទំនាក់ទំនងតាមប្រព័ន្ធ Internet ខណៈដែលលោក ត្រាំ បានហាមប្រជាពលរដ្ឋរបស់ខ្លួនមិន ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប 5G។ ការចំអកពីមន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានចេញក្រឹត្យមួយ ដោយហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន មិនឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Huawei 5G របស់ចិន៕...
អាជ្ញាសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្អាក​ការចុះអនុវត្តសាល​ដីកា បន្ទាប់ពីមានលិខិតអន្តរាគមន៍របស់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី

អាជ្ញាសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្អាក​ការចុះអនុវត្តសាល​ដីកា បន្ទាប់ពីមានលិខិតអន្តរាគមន៍របស់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី

សង្គម និងកម្សាន្ត
ភ្នំពេញ​: អាជ្ញាសាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ការចុះអនុវត្តសាល​ដីកា តុលាការ​កំពូល ដើម្បី​រឹបអូស​យក​ដីធ្លី​របស់​យោធិន​ពិការ​ម្នាក់​ស្ថិតនៅ​ភូមិ​ឌួង​ សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។ ការផ្អាក​នេះ​គឺ​បន្ទាប់ពី​មាន​លិខិត​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែនចំនួន បានដាក់​ទៅ​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​និង​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ​ឲ្យ​ផ្អាក​ការអនុវត្តន៍​ជា​បណ្ដោះអាសន្ន​នៅក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ​៥៦ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​ ​យោធិន​ពិការ​ឈ្មោះ មាស សុផាត បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា លោក​សង្ឃឹមថា បើ​មាន​លិខិត​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី...
សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម ពិធីមង្គលការឱក ​សុគន្ធ​កញ្ញា

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម ពិធីមង្គលការឱក ​សុគន្ធ​កញ្ញា

សង្គម និងកម្សាន្ត
 ​ភ្នំពេញ៖ តារាចម្រៀង ឱក សុគន្ធ​កញ្ញា បានរោងការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វារ ទល់មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំង​សម្តេច​ទៀ​បាញ់ និង​មន្ត្រីជាន់ខ្ពស់ បាន​អញ្ជើញ​ចូលរួម ជាភ្ញៀវកិត្តិយស​ក្នុង​ពិធី​ចូល​រោងការ​របស់តារាចម្រៀង​សម័យ​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា​។​ ​កូន​ក​ម្លោះ គឺ​លោក អ៊ឹង សុខលី ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក អ៊ឹង ឆៃ​ងួន ជា​ម្ចាស់​ផលិតកម្ម​ហង្ស​មាស ដែល​កញ្ញា ឱក សុគន្ធ​កញ្ញា កំពុង​ច្រៀង​ប្រចាំ​ផលិត​កម្មនេះ។ កើត​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៨៧ កញ្ញា ឱក សុគន្ធ​កញ្ញា បានបញ្ចប់មុខវិជ្ជារបាំបុរាណខ្មែរ នៅសាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង បាន​ចូល​ច្រៀង​ដំបូង នៅ​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤​។ នៅ​ឆ្នាំ​២០០៤ ដល...
ក្រុមសកម្មប្រយុទ្ធ៣នាក់ស្លាប់ក្នុងប្រតិបតិ្តការវាយឆ្មក់ពីកងទ័ពឥណ្ឌា

ក្រុមសកម្មប្រយុទ្ធ៣នាក់ស្លាប់ក្នុងប្រតិបតិ្តការវាយឆ្មក់ពីកងទ័ពឥណ្ឌា

សង្គម និងកម្សាន្ត
ក្រុមសកម្មប្រយុទ្ធជ្រុលនិយមយ៉ាងហោចណាស់ចំនួន៣នាក់បានបាត់បង់ជីវិត និងកងទ័ពឥណ្ឌាម្នាក់ ក៏បានរងរបួសជាទម្ងន់ផងដែរ ក្នុងប្រតិបត្តិការវាយប្រហារទៅលើសំបុកលាក់ខ្លួនរបស់ក្រុមភេរវជននៅទីក្រុង Pulwama ភាគខាងកើតនៃរដ្ឋ Jammu និងតំបន់ Kashmir ។ កងទ័ពឥណ្ឌាមិនត្រឹមតែបើកប្រតិបត្តិការវាយបំបែកសំបុករបស់ក្រុមភេរវជនទេ កងទ័ពរបស់ប្រទេសនេះ ក៏បានកាត់ផ្តាច់ប្រព័ន្ធ Internet ផងដែរ ដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែនៅឆ្នាំ២០១៩នេះ ការបើកប្រតិបត្តិការបង្ក្រាបលើក្រុមភេរវជនជាញឹកញាប់ ក្រោយពីខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខឥណ្ឌា កាលពីខែមីនាឆ្នាំកន្លងទៅនេះ បណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់បានបាត់បង់ជីវិត ៕...
អ៊ីរ៉ង់បន្តគោរពកិច្ចព្រមព្រៀងជាមួយប្រទេសហត្ថលេខី៥ផ្សេងទៀត

អ៊ីរ៉ង់បន្តគោរពកិច្ចព្រមព្រៀងជាមួយប្រទេសហត្ថលេខី៥ផ្សេងទៀត

សង្គម និងកម្សាន្ត
លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះថា អ៊ីរ៉ង់នៅតែបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសជាហត្ថលេខី៥ផ្សេងទៀត មានរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ទោះបីជាសហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ ។ ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងអ៊ីរ៉ង់ និងអាមេរិក បានឡើងកំដៅកាន់តែខ្លាំង ខណៈដែលអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង នាវាប្រយុទ្ធ យន្តហោះចម្បាំង និងមីស៊ីលទៅកាន់តំបន់ជម្ឈិមបូព៌ា ក្នុងគោលដៅត្រៀមវាយប្រហារលើអ៊ីរ៉ង់ ។ ការថ្លែងបែបនេះរបស់លោក Mohammad Javad Zarif ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសជប៉ុន លោក Taro Kono នៅទីក្រុង តូក្យូ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ៕...
សហរដ្ឋអាមេរិកជាអ្នកបង្ខំឲ្យចិនសងសឹកផ្នែកពាណិជ្ជកម្ម

សហរដ្ឋអាមេរិកជាអ្នកបង្ខំឲ្យចិនសងសឹកផ្នែកពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
មន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានថ្លែងនៅថ្ងៃពុធ ទី១៥ ខែឧសភានេះថា សហរដ្ឋអាមេរិកគឺជាអ្នកបង្ខំប្រទេសចិនឲ្យសងសឹកលើខ្លួនវិញ ដោយសារចិនគ្មានជម្រើសផ្សេងទេ ក្រៅតែពីសងសឹកសហរដ្ឋអាមេរិកវិញ ក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលបញ្ឆេះឡើងដោយលោក ដូណាល់ ត្រាំ ។ ចិនបានសម្រេចសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធគយក្នុងអត្រា២៥% លើទំនិញនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៦០ពាន់លានដុល្លារ ខណៈដែលអាមេរិក បានសម្រេចដំឡើងពន្ធក្នុងអត្រា២៥%ដែរ លើទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ។ សូមបញ្ជាក់ថា ការសងសឹកគ្នាទៅវិញទៅមករវាងចិន និងអាមេរិក ដោយដំឡើងពន្ធពាណិជ្ជកម្ម ត្រូវបានធ្វើឡើងក្រោយពីកិច្ចចរចារវាងប្រទេសទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ៕...
មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ ប្រឈមនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ

មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ ប្រឈមនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ

សង្គម និងកម្សាន្ត
កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយថា មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ កំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនិកាយ Shi’ite ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនិកាយ Shi’ite ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានដាក់ពង្រាយគ្រាប់រ៉ូកែតនៅក្បែរមូលដ្ឋានយោធអាមេរិក ខណៈដែលអ៊ីរ៉ង់ និងអាមេរិក មានភាពតានតឹងជាមួយគ្នា ។ លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមរិក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ៕...
អាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើកពេលអនុវត្តសាលដីកាដើម្បីរឹបអូសដីពីយោធិនពិការ នៅខណ្ឌព្រែកព្នៅ

អាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើកពេលអនុវត្តសាលដីកាដើម្បីរឹបអូសដីពីយោធិនពិការ នៅខណ្ឌព្រែកព្នៅ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ផ្លូវចូលទៅផ្ទះយោធិនពិការ ក្នុងខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញលែងមានទៀតហើយ សូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផ្ទះ ក៏ត្រូវផ្តាច់អស់ដែរ គឺមិនអាចចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡើយ។ អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុងសមរភូមិ បានកាយផ្តាច់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក តុលារកំពូល។ អ្នកជិតខាងម្នាក់បាននិយាយប្រាប់ ដេលីខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា «តាបាក់ (មាស សុផាត) កាយកុំឲ្យចូលយកដីគាត់ ព្រោះតុលាការប្រុងមកយកថ្ងៃហ្នឹង»។ លោក ស៊ុន លាងហេង អាជ្ញាសាលាប្រចាំសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងពីផែនការអនុវត្តដោយបង្ខំ ដើម្បីយកដីពីលោក មាស សុផាត ឲ្យទៅលោក កើត សារ៉េត នៅថ្ងៃទី១៦ ខ...
សម្តេចម៉ែ​ស្ដេច​យាយ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ

សម្តេចម៉ែ​ស្ដេច​យាយ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ

សង្គម និងកម្សាន្ត
សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយសេចក្តីនឹករលឹក អាណិត​ និង​ ស្រឡាញ់​ ព្រះរាជវង្សានុវង្ស​ នាវេលាព្រឹក​ថ្ងៃ​ពុធ ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៩​ព្រះអង្គ​បានសព្វព្រះ​រាជហឫទ័យ​ស្ដេច​យាង​សំណេះសំណាល​ សាកសួរសុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាពនាដំណាក់វាលស្បូវស្ថិតនៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះនេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម...
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចុះរុះរើយីហោ «សាច់មាន់លោក»

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចុះរុះរើយីហោ «សាច់មាន់លោក»

សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មដឹកនាំកម្លាំងចុះរុះរើយីហោ សាច់មាន់លោក ដោយមានការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសហការជាមួយសាលារាជធានីភ្នំពេញបានចុះរុះរើស្លាកយី ហោភោជនីយដ្ឋានចិន «សាច់មាន់លោក» ដែលបានបកប្រែពីភាសា អង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ហើយទទួល រងការ រិះគន់យ៉ាងចាស់ដៃពីសាធារណជនខ្មែរ។ ការរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ទី ១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើដងវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងសាលារាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។ លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាននាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ។ លោក វ៉េង សុធ...