ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បើវាយប្រហារលើអ៊ីរ៉ង់ អាមេរិកនឹងក្លាយជាឋាននរកលើពិភពលោក

បើវាយប្រហារលើអ៊ីរ៉ង់ អាមេរិកនឹងក្លាយជាឋាននរកលើពិភពលោក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយ កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនានេះថា សហរដ្ឋអាមេរិក នឹងក្លាយជាឋាននរកនៅលើពិភពលោក ប្រសិនបើមេដឹកនាំនៃប្រទេសនេះហ៊ានវាយប្រហារ លើអ៊ីរ៉ង់ ដែលនេះបើតាមការព្រមានពី លោក George Galloway សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកកិច្ចការក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ ។ លោក George Galloway បានព្រមានបន្ថែមថា អ៊ីរ៉ង់មិនដូចអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ទេ ដែលកាលនោះ អ៊ីរ៉ាក់គ្មានសមត្ថភាពវាយបកលើអាមេរិកវិញទេ ប៉ុន្តែនៅពេលនេះ អ៊ីរ៉ង់មាន សមត្ថភាពគ្រប់គ្រាន់ក្នុងការវាយបកលើអាមេរិក និងអាចបង្កក្តីវិនាសដល់អាមេរិកទៀតផង ។ លោក George Galloway បានបញ្ជាក់ថា បើទោះបីជាអ៊ីរ៉ង់មិនអាចប្រយុទ្ធទល់មុខគ្នា ជាមួយអាមេរិកក៏ដោយ ក៏អ៊ីរ៉ង់អាចវាយឆ្មក់គ្រប់មូលដ្ឋានយោធា ឫនាវាចម្បាំងអាមេរិកគ្រប់ ពេលបានដែរ ដែលអាមេរិកមិនអាចឈរជើងបាននៅតំបន់មជ្ឈិមបូព៌ាទេ ៕...
បាក់អាគារកំពស់៧ជាន់​ នៅខេត្តព្រះសីហនុមានមនុស្សស្លាប់៤នាក់ និងរបួស១៨នាក់

បាក់អាគារកំពស់៧ជាន់​ នៅខេត្តព្រះសីហនុមានមនុស្សស្លាប់៤នាក់ និងរបួស១៨នាក់

សង្គម និងកម្សាន្ត
  ព្រះសីហនុ៖​ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគារកំពស់៧ជាន់ ដែលកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។   រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស១៨នាក់ហើយ ។ កន្លែងលាងរថយន្តអារុណរះក៏ទទួលរងផលប៉ះពាល់ខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា​ភ្លាមៗនេះសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ដែលទទួលមើលការខុសត្រូវសំណង់នេះយកទៅសាកសួរ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍​ ៕...
ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

សង្គម និងកម្សាន្ត
តាកែវ ៖ ក្មេងប្រុស ស្រីតូចៗបួននាក់ បានលង់ទឹកស្លាប់រួមគ្នា នៅក្នុងទឹកស្រះមួយនៅវាលស្រែ  មានចង្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ ក្បែរភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ អាណាព្យាបាល បានផ្អើលឆោរឡោរនាំគ្នាដើររកក្មេងទាំង៤នាក់នេះ ហើ់យសង្ស័យលង់ទឹក ទើបប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនេះ លង់លិចទៅបាតស្រះទាំង៤នាក់។ មន្ត្រីនគរស្រុកបាទី បានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់ទាំង៤នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលគេមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ ហើយនាំគ្នាចុះលេងទឹកស្រះ ដែលជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្មេងស្លាប់ទាំង៤នាក់មានឈ្មោះ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ, ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ, ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងឈ្មោះ ន...
គ្រឿងក្នុង​ជ្រូកទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ដែលឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​

គ្រឿងក្នុង​ជ្រូកទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ដែលឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គ្រឿងក្នុង​ជ្រូក ទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ត្រូវ​ឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រក​ប៉ោយប៉ែត​ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត ស្ទាក់​ចាប់បាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពី​​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩។ ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​ម្នាក់ ឈ្មោះ គូ លាង​ចិន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​ម្ចាស់​រថយន្ត​តូ​យូ​តា អាល់​ហ្វា​ត ដែល​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ  ២B-៦៧៧៩ ។ សមត្ថកិច្ច ចាប់យក​បានជា​ភស្តុតាង​នូវ​គ្រឿងក្នុង​ជ្រូក​ចម្រុះ ចំនួន ១២ កេស​ស្នោ ស្មើ ៥៧៣ Kg ដែល​សុទ្ធតែជា​ទំនិញ​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី មាន​ប្រភពដែល​ឈ្មួញ​នាំចូល​ពីប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉...
ឥណ្ឌាដាក់ពង្រាយនាវាពិឃាតនៅសមុទ្រ ពែក្ស ខណៈអាមេរិកតានតឹងជាមួយអ៊ីរ៉ង់

ឥណ្ឌាដាក់ពង្រាយនាវាពិឃាតនៅសមុទ្រ ពែក្ស ខណៈអាមេរិកតានតឹងជាមួយអ៊ីរ៉ង់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា កងទ័ពជើងទឹករបស់ខ្លួនបានបញ្ជូននាវាពិឃាតពហុជំនាញបាញ់មីស៊ីលតម្រង់គោលដៅ INS Channai ទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ។ ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស របស់កងទ័ពជើងទឹកឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមានភាពតានតឹងជាមួយគ្នា ក្រោយពីអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងរបស់អាមេរិក ។ អ្នកនាំពាក្យដដែលបានបន្តថា ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស ត្រូវបានធ្វើឡើងក្នុងគោលដៅរក្សាសុវត្ថិភាពដល់នាវាពាណិជ្ជកម្មឥណ្ឌា ដែលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ ពែក្ស និងសមុទ្រ Hormuz ៕...
ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតលុយ២៤០ពាន់លានដុល្លារអាមេរិក

ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតលុយ២៤០ពាន់លានដុល្លារអាមេរិក

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅក្នុងសន្និសិទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៤កន្លងមក មិនមែនខាតបង់តែរុស្ស៊ីទេ អឺរ៉ុបខ្លួន ឯងក៏ខាតបង់ទឹកប្រាក់ដូចរុស្ស៊ីដែរ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ប្រមាណជាង ២៤០ពាន់លានដុល្លារអាមេរិក ខណៈដែលរុស្ស៊ីបានខាតបង់ទឹកប្រាក់ប្រមាណជាង៥០ពាន់ លានដុល្លារអាមេរិក ។ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចនេះដែរ អាមេរិកបានខាតបង់ទឹកប្រាក់១៧ពាន់លានដុល្លារ ខណៈដែលជប៉ុន បានខាតបង់ទឹកប្រាក់២៧ពាន់លានដុល្លារ ដោយសារតែអនុវត្តន៍ តាមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់អឺរ៉ុប និងអាមេរិក ៕...
សំណេរបង្កប់ដោយខ្លឹមសាររបស់ លោក ថៃ នរៈសត្យា ផ្ញើសារអាណិតកូនៗ 

សំណេរបង្កប់ដោយខ្លឹមសាររបស់ លោក ថៃ នរៈសត្យា ផ្ញើសារអាណិតកូនៗ 

សង្គម និងកម្សាន្ត
ប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហង្កាបានប្តឹងសុំលែងលះ ខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរជាងដប់ឆ្នាំហើយ គឺតាំងពីអំឡុងឆ្នាំ ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ។ ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំជា មួយភរិយាក្រោយ ទើបសាងបានដោយលំបាកនូវជម្រកដ៏ធំធួនល្មមមួយនៅដាច់ស្រយាលឯជាយក្រុង។ ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាមលទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះផុស បរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែល ទើបដើរចោលក្រុមគ្រួសារអីចឹង។ ឃើញដូចនេះខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរ បកពីរឿងនាងនោះ ដើម្បីកុ...
រដ្ឋមន្រ្តីក្រសួងអប់រំសម្រេច ឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង តាមការស្នើសុំពីលោកឧកញ៉ា គួច ម៉េងលី

រដ្ឋមន្រ្តីក្រសួងអប់រំសម្រេច ឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង តាមការស្នើសុំពីលោកឧកញ៉ា គួច ម៉េងលី

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ តាមការស្នើសុំរបស់លោកឧកញ៉ា គួច ម៉េងលី ចុះទី២៦ មេសា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីសម្រេចបានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ សេចក្តីសម្រេច បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។ ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ៕...
អាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានបុរេលក្ខខណ្ឌទេ

អាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានបុរេលក្ខខណ្ឌទេ

សង្គម និងកម្សាន្ត
តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង លោក Stephen Biegun បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនានេះថា អាមេរិកនឹងចាប់ផ្តើមចរចាសាជាថ្មីជាមួយកូរ៉េខាងជើង ដោយមិនមានបុរេលក្ខខណ្ឌនោះទេ ។ លោក Stephen Biegun បានបន្ថែមថា ទ្វារនៅតែបើកចំហរសម្រាប់កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ទោះបីជាកិច្ចចរចានេះ កំពុងជាប់គាំងក៏ដោយ ។ សេចក្តីប្រកាសរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងខណៈដែលប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ៕...