ការផ្សងប្រផ្នូល តាមរយៈគោឧសភរាជ ឆ្នាំនេះ ស្រូវ ពោត និងសណ្តែក នឹងទទួលបានផលល្អប្រសើរ
តាកែវ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះការផ្សងប្រផ្នូល តាមរយៈគោឧសភរាជ ឬគោបារបស់ព្រះមហាក្សត្រ បានបង្ហាញថា ការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ជាពិសេសស្រូវ ពោត និងសណ្តែក នឹងទទួលបានផលល្អប្រសើរ ។
ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល នៅឆ្នាំនេះ បានប្រារព្ធឡើង នៅទីលានតារាងបាល់ទាត់ គិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជច្រត់ព្រះនង្គ័លជាការផ្សងប្រផ្នូល អំពីផលដំណាំកសិកម្ម នៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈការបរិភោគអាហារ ៧មុខ របស់គោឧសភរាជ ឬគោបារបស់ព្រះមហាក្សត្រ ១ នឹម។ អាហារ ៧មុខ រួមមាន៖ ស្មៅ ស្រូវ ពោត សណ្តែក ល្ងរ ទឹក និងស្រា។
នៅឆ្នាំនេះ អភិបាលខេត្តតាកែវ លោក អ៊ុច ...








