យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មានយានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ ។ លោកបានថ្លែងបែបនេះក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពីការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន២ ។
លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “ជារួម គឺយើងមានយានយន្ដ៥លានគ្រឿង ប៉ុន្ដែក្នុង៥លាននឹងភាគច្រើនគឺ ម៉ូតូ ឡានជិត១លាន ក្រៅពីនឹងសុទ្ធតែម៉ូតូ”។
លោករដ្ឋមន្ដ្រីបានបន្ថែមថា ការចុះបញ្ជីរតាមប្រព័ន្ធអនឡាញនេះ ទើបតែប្រតិបត្តិការជាង១ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែការចុះបញ្ជីតាមប្រពន្ធអនឡាញបានផ្ដល់ភាពងាយ ស្រួលទៅដល់ប្រជាពលរដ្ឋយ៉ាងច្រើន។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តអនឡាញ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីឲ្យពលរដ្ឋ...








