ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក ផ្លាឌីមៀរ ពូទីន បានប្រកាសថា នៅដើមឆ្នាំ២០១៩នេះ លោកនឹងដាក់អោយប្រើប្រាស់នូវគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) និងជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកចាប់មិនបាន ។ ការប្រកាសរបស់លោក ពូទីន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជំនាញរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលប្រភេទថ្មីនេះ ។ សូមបញ្ជាក់ជនថា មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) នេះ អាចហោះហើរបានក្នុងល្បឿន ១៥០០០ម៉ាយក្នុងមួយម៉ោង ដែលប្រហាក់ប្រហែលជិត ២ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ៕  ...
អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

សង្គម និងកម្សាន្ត
  មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ក្នុងយុទ្ធសាស្ត្រប្រឆាំងលើប្រទេសអ៊ីរ៉ង់ ។ ការបញ្ជូននាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់អ៊ីរ៉ង់ បានព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់មួយនៅឈូងសមុទ្រ ពែក្ស ។ សូមបញ្ជាក់ជូនថា មូលហេតុដែលអ៊ីរ៉ង់ព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz គឺដោយសារអ៊ីរ៉ង់ខឹងអាមេរិក ដែលបានបិទការនាំចេញប្រេងពីអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ៕...
ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានព្រមានដល់មេដឹកនាំរបស់ប្រទេសបារាំង មិនអោយគាំទ្រដល់ក្រុមកុលសម្ព័ន Kurd តាមដានចាស់របស់សហរដ្ឋអាមេរិកនោះទេ ។ ការព្រមានរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីបារាំងមានគម្រោងនឹងបន្តវេនពីអាមេរិក ដោយបំពាក់អាវុធដល់ក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ Kurd ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី ដោយបន្សល់ទុកអោយក្រុមកុលសម្ព័ន្ធ Kurd នៅរងារគ្មានខ្នងបង្អែក ៕...
ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះរលកយក្សស៊ូណាមិ ដែលកើតឡើងសារជាថ្មីនៅពេលខាងមុខ ដោយសារភ្នំភ្លើង Anak Krakatao ដែលកំពុងផ្ទុះនៅឡើយ ។ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ក្បែរភ្នំភ្លើង ដោយបារម្ភពីការកើតឡើងសារជាថ្មីនូវរលកយក្សស៊ូណាមិ ដែលកើតឡើងដោយសារភ្នំភ្លើងនេះ ។ ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី ក៏បានជម្លៀសប្រជាពលចេញពីតំបន់ក្បែរភ្នំភ្លើងផងដែរហើយការជម្លៀសប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោយពីចំនួនមនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ មនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ និងមនុស្សចំនួន១៥៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ៕...
បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

សង្គម និងកម្សាន្ត
  បន្ទាយមានជ័យ  បុរសម្នាក់បានរងគ្រោះក្នុងករណីគ្រោះចរាចរណ៍ត្រូវម្ចាស់រថយន្តវ៉ៃ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបបើកបរដោយតៃកុងក្នុងស្ថាបភាពស្រវឹង បុកគោយន្តកន្ត្រៃដឹកស្រូវ កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុខាងលើ គោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ក្នុងស្ថានភាពស្រវឹងស្រាបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃចំពីក្រោយបណ្តាលឲ្យគោយន្តក្រឡាប់ឍធ្លាក់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ។ ប្រភពបន្តថា ភ្លាម ៗអ្នកបើកបរបានចុះពីលើរថយន្តទៅវាយអ្នកបើកគោយន្តទាំងកំហឹង និងចោទមអ្នកបើកគោយន្ត...
កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

សង្គម និងកម្សាន្ត
កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបបានស្រែកទ្រហោរយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ខណៈដែលកំពុងតែច្រៀងសុខៗ មានបុរសម្នាក់បានយកទឹកស្រាបៀរមកជះនិងគប់កំប៉ុងទៅលើខ្លួននាង ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បាននិយាយថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត។ លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរនិងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង...
ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

សង្គម និងកម្សាន្ត
  ក្រោយពីសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាទៅមន្ត្រីមន្ទីរបញ្ចកោណ ឲ្យរៀបចំគម្រោងដកកងទ័ពរបស់ខ្លួនជាង៥០០០នាក់ចេញពីប្រទេសអាហ្វហ្កានិស្ថាននៅពេលខាងមុខ។ លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមានច្រើនពេកហើយ នៅប្រចាំការក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលនាំឲ្យរដ្ឋាភិបាលចំណាយច្រើនលើកងទ័ពអាមេរិកនៅក្រៅប្រទេស។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ អាមេរិកមានកងទ័ពប្រមាណ១៤០០០នាក់ក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ មានតាំងពីឆ្នាំ២០០១កន្លងមក៕    ...
កំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី កើនឡើងដល់៣៧៣នាក់

កំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី កើនឡើងដល់៣៧៣នាក់

សង្គម និងកម្សាន្ត
ប្រភពពី AP ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ហើយ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ និងមនុស្សចំនួន១២៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ។ លោក Sutopo Purwo Nugroho បានបន្ថែមថា មនុស្សចំនួន១៤៥៩នាក់ បានរងរបួសក្នុងគ្រោះមហន្តរាយនេះដែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៕...
រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដាច់កង់ក្រឡាប់ឆេះនៅស្រុកបវេល

រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដាច់កង់ក្រឡាប់ឆេះនៅស្រុកបវេល

សង្គម និងកម្សាន្ត
  បាត់ដំបង រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដែលសង្ស័យនាំចូលសត្វមាន់ពីប្រទេសថៃបានដាច់កងបណ្តាលអោយក្រឡាប់ឆេះរថយន្តនិងសត្វមាន់ជាច្រេីនក្បាល់កាលពីវេលាម៉ោង​ ៧-៥០ នាទី​ ថ្ងៃទី​ ២៥-១២-២០១៨​ ត្រង់ចំណុចភូមិ​ស្ពានកណ្តោល ឃុំ​បវេល ស្រុកបវេល ខេត្តបាត់ដំបង​។ ​ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើងស្ថិតលើផ្លូវ ៥៧B ដោយរថយន្តដឹកមាន់ ០១ គ្រឿង ម៉ាកាមរី ពណ៌កណ្តុប្រមេះ ពាក់ស្លាកលេខ PP2-B 2995 បើកបរដោយឈ្មោះ សុខ លី ភេទប្រុស អាយុ ៤៥ ឆ្នាំ បើកបរពីកើតមកលិច ដល់ចំណុចកើតហេតុរថយន្តដាចកង់បណ្តាលអោយក្រឡាប់ឆេះ ខូចខាតទាំងស្រុង ករណីនេះត្រូវបានរថយន្តអគ្គីភ័យអធិការនគរបាលស្រុកបវេលនិងរថយន្តអគ្គីភ័យរបស់លោក យិន ម៉ាន់ ជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើរទេ ។ សូមបញ្ជក់ថាជាបន្តបន្ទាប់រថយន្តប្រភេទកាំម៉ារីកែឆ្នៃកាត់ធ្វើជាទ្រុងដឹកទំនិញលើសទំងន់និងខុសបច្ចេកទេសហើយអ...
សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សង្គម និងកម្សាន្ត
  លិខិតមិត្តអ្នកអានៈ សូមជំរាបជូនដំណឹងដល់ក្រុមហ៊ុន និងមហាជនទាំងអស់ ហើយជាក់ស្តែងនៅថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានផ្ងើរឯកសារ មួយកញ្ចប់ ដែលក្នុង នោះមានលិខិតឆ្លងដែនចំនួន ០៦ក្បាល ទៅស្រុកឡែម ។ ពេលទៅដល់ខាងឡានក្រុងខាងលើមិនបាន ប្រគល់ឯកសារអោយទៅអ្នកទទួលទេ ដោយយកឯកសារទៅទុកចោល ហើយពេលខាងខ្ញុំសួរកឯកសារ ខាងឡានក្រុងប្រាប់ថា បានប្រគល់អោយទៅអ្នកទទួលហើយ ។ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានចុះទៅរកនៅស្រុកឡែម ទើបបានឃើញនៅបេនឡានក្រុងសាខានៅឡែមដោយខ្លួនឯង ។ ពេលខាងខ្ញុំទៅសួរនាំ ថាហេតុអីបានជាមិនអោយទៅអ្នកទទួលខាងខ្ញុំនៅលែម គាត់បែជានិយាយថា គាត់មិនដឹងទេ ព្រោះគាត់បានប្រគល់រួចរាល់ហើយមិនដឹងហេតុអីបានជាមកនៅក្នុងទូគាត់ទេ ហើយថែមទាំងប្រើចរឹកពាលមកខាងខ្ញុំទៀត ដោយបាន បណ្តេញខាងខ្ញុំចេញ ពេលខាងខ្ញុំទៅសួររកមូលហេតុ ទាក់ទងទៅនឹងការទុកឯកសារខ្ញុំចោលមិនព្រម។ ហេតុដូច្នោះ សូមបងប្អូនប្រុងប្រយ័ត្នមុនន...