ប៉ូលិសខេត្តកណ្តាលធ្វើញ្ញត្តិគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន
ភ្នំពេញៈ នាយនគរបាល និងនាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើញត្តិដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានប្រកាសបដិសេធនូវពាក្យបណ្ដឹងដែលមានភាពមិនច្បាស់លាស់មួយបានចោទនិងមួលបង្កាច់ធ្វើប៉ះពាល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល។
ការបដិសេធនេះ គឺបន្ទាប់ពីនៅលើបណ្ដាញសង្គមហ្វេសប៊ុករួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អំពីរឿងមន្ត្រីប៉ូលីសនៅខេត្តកណ្ដាលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដោយផ្អែកទៅលើលិខិតពាក្យបណ្ដឹងអនាមិកដែលបានប្តឹងលោកស្នងការទៅសម្ដេចក្រឡាហោម ស ខេង ។ ប៉ុន្តែមកដល់ពេលនេះគ្មានមន្ត្រីណាម្នាក់ចេញមុខមកអះអាងឬឆ្លើយបំភ្លឺប្រាប់អ្នកកាសែតអំពីការដាក់ពាក្យបណ្ដឹងនេះទេ។
នៅក្នុងលិខិតរបស់មន្ត្រីនគរបាលខេត្តកណ្ដាលជម្រាបជូន...








