ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ផ្ដល់ច្បាប់ឲ្យឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរបន្ទាត់ព្រំដែនងាយស្រួលមានលទ្ធភាពនាំចេញទៅវៀតណាម

ផ្ដល់ច្បាប់ឲ្យឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរបន្ទាត់ព្រំដែនងាយស្រួលមានលទ្ធភាពនាំចេញទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រចេះ៖  ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ បានឃុបឃិតគ្នាផ្ដល់ទីតាំងឲ្យឈ្មួញស្តុកឈើ សំរាប់លក់ចែកចាយនៅក្បែរបន្ទាត់ព្រំដែន ដែលជាការផ្ដល់ឱកាសឲ្យឈ្មួញមានលទ្ធភាព ក្នុងការនាំឈើល្មើសច្បាប់ឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម។ យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចុះហត្ថលេខាអមពីលោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតឲ្យឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ លោក ទ្រី សុភក្តិ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ឈើដែលដឹកមកនោះ មិនបានដាក់នៅទីតាំងរបស់លោកដែលចេញលិខិតនោះឡើយ ពោលឈើទាំងនោះត្រូវបានគេនាំយកទៅស្តុកនៅក្រុមហ៊ុន ម៉ូឌែន ហ្វើនីឈ័រ & វ...
មនុស្សរាប់សិបនាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្កានិស្ថាន

មនុស្សរាប់សិបនាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្កានិស្ថាន

សង្គម និងកម្សាន្ត
លោក Firdous Faramaz អ្នកនាំពាក្យប៉ូលីសនៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន បាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកដ៏មានឥទ្ធិពលមួយគ្រាប់នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដានេះ ។ លោក Firdous Faramaz បានបន្ថែមថា ខ្មាន់បំផ្ទុះគ្រាប់បែកមិនស្គាល់អត្តសញ្ញាណ បានបង្កប់គ្រឿងផ្ទុះនៅតំបន់ដែលជាទីតាំងរបស់ស្ថានទូតបរទេស និងការិយាល័យក្រុមហ៊ុនដែលមានមនុស្សច្រើនក្នុងទីក្រុងកាប៊ុល ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយបង្កប់គ្រាប់បែកនេះទេ ហើយព័ត៌មានលំអិតពាក់ព័ន្ធនឹងការបាត់បង់ជីវិតមនុស្ស និងខួចខាតក៏មិនទាន់ត្រូវបានបង្ហាញដែរ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ថា៖បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាUN កុំ​មើល​ឈើ​១​ដើម ត្រូវ​មើល​ឈើ​ទាំងមូល

សម្តេច​តេ​ជោ ហ៊ុន សែន ថា៖បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាUN កុំ​មើល​ឈើ​១​ដើម ត្រូវ​មើល​ឈើ​ទាំងមូល

សង្គម និងកម្សាន្ត
 ​ភ្នំពេញ​៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ ពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​គ្រប់គ្រង​ក្រោម​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា យើង​កុំ​ឲ្យ​មើល​ឈើ ១​ដើម តែ​ត្រូវ​មើល​ឈើ​ទាំងមូល»​។ ​សម្តេច​តេ​ជោ បានបញ្ជាក់ថា នៅ៣​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​សម្តេច នឹង​​ថ្លែងការណ៍ អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហ​ប្រជា​ជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩៕    ...
លោក សិម សុរិន្ទថា កម្ពុជាកំពុង តែជំរុញការវិនិយោគលើជំនាញបច្ចេកទេសឧស្សាហកម្ម​​យានយន្ត​​​

លោក សិម សុរិន្ទថា កម្ពុជាកំពុង តែជំរុញការវិនិយោគលើជំនាញបច្ចេកទេសឧស្សាហកម្ម​​យានយន្ត​​​

សង្គម និងកម្សាន្ត
លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍​​ថា អ្នកជំនាញបច្ចេកទេសឩស្សាហកម្មយានយន្តបានជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអាច ឆ្លើយតបតាម តម្រូវការទីផ្សារ ការងារហើយ បច្ចុប្បន្ននេះ ការ វិនិយោគផ្នែកយានដ្ឋាននៅរាជធានីភ្នំពេញនិងការហូចូលក្រុមហ៊ុនទំនើបៗមកពីប្រទេសជប៉ុនមានចំនួនកាន់តែច្រើនឡើងៗហើយកម្ពុជាគួរតែជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញ​​​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យបានច្រើន ដើម្បីអាចឆ្លើយតបតាម តម្រូវការទីផ្សារការ ងារនិង សភាគារវិនិយោគពីក្រៅប្រទេស។ លោកបាន​​​​លើកឡើងទៀត​​​ថាការផលិតកម្លាំងពលកម្មជំនាញបច្ចេកទេសនៅមានកម្រិតនៅឡើយដែលនាំឲ្យកម្ពុជាជួប​​បញ្ហាប្រឈមជាច្រើន ហើយកិច្ចការនេះតម្រូវឲ្យមានការវិនិយោគពីឯកជនបង្កើតសាលាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារកំពុងតែមានស្រាប់ ​​សម្រាប់ សាលាបច្ចេកទេស ហ្ស៊ី វ៉េ ស៉េ (JVC) បាន...
ជប៉ុនគាំទ្រឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងឡើងវិញ

ជប៉ុនគាំទ្រឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងឡើងវិញ

សង្គម និងកម្សាន្ត
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន បានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែកក្កដានេះថា លោកគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចចរចាសាជាថ្មីរវាងក្រុមតំណាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោក អាបេ បានបន្ថែមថា ជំនួបលើកទី៣រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ គឺជាជំនួបដ៏មានតម្លៃបំផុតផ្នែកការទូតរបស់ប្រទេសទាំងពីរ ។ លោក ត្រាំ និងលោក គីម បានជួបគ្នារយៈពេលជាង៤០នាទី ដោយមេដឹកនាំទាំងពីរ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែជំនួបនេះ ត្រូវបានចាត់ទុកថាជាជំនួបដ៏មានតម្លៃ ដែលអាចគាស់រំលើងឲ្យមានកិច្ចចរចារវាងភាគីទាំងពីរឡើងវិញ ៕...
សម្តេចតេជោហ៊ុន សែន សម្តែងការនឹករលឹកដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

សម្តេចតេជោហ៊ុន សែន សម្តែងការនឹករលឹកដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

សង្គម និងកម្សាន្ត
សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស? នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ឋនឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។ ខ្ញុំពេញចិត្តបម្រេីប្រទេសជាតិ​ ដោយមិនគិតពីការនឿយហត់សូម្បី​បន្តិចឡេីយ​ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន​ បានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕...
អ្នកយោគិនចិនជួបសម្ដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី

អ្នកយោគិនចិនជួបសម្ដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សយ សុភាព និង លោក LIUXIAO GUANG សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន នៅព្រឹក ថ្ងៃទី៣០ មិថុនាបានដឹកនាំគណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុចូលជួបសម្ដែង ការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលនេះជាជំនួបដំបូងគេបំផុត ក្រោយពេលលោក គួច ចំរើន ឡើងកាន់តំណែងជាអភិបាលខេត្ត ព្រះសីហនុ។ នៅក្នុងជំនួបនោះគណៈប្រតិភូ វិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ បាននាំយកថវិកាមួយចំនួនជូន អភិបាលខេត្តដើម្បីបន្ត ដោះស្រាយបញ្ហាករណីបាក់រលំអគារកណ្ដាលក្រុងព្រះសីហនុ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់២៨នាក់ និងរបួស ២៦នាក់កាលពីថ្ងៃទី ២២មិថុនាកន្លងទៅ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំណូមពរឲ្យគណៈ ប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុធ្វើយ៉ាងណាជួយសហការបន្តអភិវឌ្ឍន៍ ខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងខេត្តឡើងវិញ។ ជាការឆ្លើយតប គណៈប្រតិភូបានទទួលយកសំណូមពរ លោកអភិបាលខេត្ត និងសន្យាជួយពង្រឹងស...
កងទ័ពជាតិលីប៊ី គម្រាមវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី

កងទ័ពជាតិលីប៊ី គម្រាមវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យកងទ័ពជាតិលីប៊ី Libyan National Army ដែលហៅកាត់ថា LNA បានប្រកាសកាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនានេះថា កងទ័ពជាតិលីប៊ី នឹងវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី នៅលើដែនទឹករបស់ប្រទេសលីប៊ីនៅពេលខាងមុខ ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ឧត្តមសេនីយ៍ Khalifa Hifter ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិលីប៊ី LNA បានចោទប្រកាន់ទួរគី ពីបទចូលរួមជាមួយកងទ័ពលោក ខាលិច មានអាមេរិកជាដើម ក្នុងការវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi កាលពីឆ្នាំ២០១១កន្លងទៅ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១កន្លងទៅ កងទ័ពលោកខាលិច មានអាមេរិកជាដើម បានវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi និងបានបន្សល់ទុកសង្គ្រាមស៊ីវិលអោយប្រទេសលីប៊ីរហូតដល់ពេលបច្ចុប្បន្ននេះ ៕  ...
អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកគួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អភិបាលខេត្តថ្មីរូបនេះ បានថ្លែងប្តេជ្ញាក្នុងការអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រមួយនេះ ពិសេសពង្រឹងគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ លោកគួច ចំរើន បានបញ្ជាក់ពីការប្តេជ្ញាដូចខាងក្រោម៖ ១. ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។ ២. ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណា​​ក់​កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ៣. ខិតខំគោរព និងអនុវត្តតាមគោលការណ៍...
មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មេដឹកនាំភាគច្រើន រួមទាំងប្រមុខដឹកនាំស្ថាប័នហិរញ្ញវត្ថុនានាផងដែរ ក្នុងកិច្ចប្រជុំ G20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ។ សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះឡើង នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកល និងធ្វើឲ្យប៉ះពាល់ដល់ប្រទេសភាគច្រើននៅជុំវិញពិភពលោក ។ លោក Yasutoshi Nishimura អនុរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំ G20 ថា មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឲ្យតម្លៃខ្លាំងទៅលើពាណិជ្ជកម្មសេរី និងប្រឆាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ៕...