ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួសនៅថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីសប្តាហ៍មុនរហូតដល់ថ្ងៃអង្គារនេះ លើរដ្ឋមួយចំនួននៅឥណ្ឌា រួមទាំងទីក្រុម មុមបៃ ផងដែរ បណ្តាលឲ្យបាក់រលំអគារជាច្រើន ។ មន្ត្រីដដែលបានបន្តថា សាលារៀន ការិយាល័យធ្វើការ និងផ្សារជាច្រើន ត្រូវបានបិទទ្វារផងដែរ ខណៈដែលកំពស់ទឹកជំនន់នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយភ្លៀងក៏នៅតែបង្អុរធ្លាក់ផងដែរ ៕...
អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រមុខដឹកនាំផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនយកពន្ធគយក្នុងការនាំចូល ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៧លានដុល្លារអាមេរិក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម មានគោលបំណងធំ៣សំខាន់ គឺទី១ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវៀតណាម ទី២ គឺដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស និងទី៣ គឺចូលរួមការការពារបរិស្ថាន ។ លោកស្រី Cecilia Malmstrom ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម ត្រូវបានចរចាចាប់តាំងពីឆ្នាំ២០១៥កន្លងមក ប៉ុន្តែទើបបានចុះហត្ថលេខានៅឆ្នាំ២០១៩នេះ ៕...
មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

សង្គម និងកម្សាន្ត
រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុង​ខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​ដែល​គម្រោង​ការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័ន​ស្មើ១៧,​ពាន់៥០០​លានដុល្លារ។ លោកស៊ីជីនភីង ប្រធានាធិបតី នឹងចូលរួម​​ពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះ និងមាន​ក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌល​ដ៏ទំនើបនេះគឺជា​សមិទ្ធិផល​នៃក្តី​សុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦​គីឡូម៉ែត្រភាគ​ខាងត្បូង​នៃទីលានធៀនអានមេន។ អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំ​នួន​បួននិងអាច ទទួល​​អ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។ ​​អាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមាន​រាង​ដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺ...
នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ស្រប​ពេល​មាន​ទំនាក់ទំនង​កក់​ក្ដៅ​រវាង​ប្រទេស​ទាំង​២​ ហើយ​ទំនាក់​ទំ​នង​​រវាង​ចិន និង​ជប៉ុនបាន​ជាប់​គាំង​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ក្តី​កង្វល់​លើ​គោលនយោបាយ​សហរដ្ឋអាមេរិក និង​កម្មវិធី​នុយ​ក្លេអ៊ែរ​កូរ៉េខាងជើងបាន​ធ្វើ​ឲ្យ​ពួកគេ​ងាក​មក​រក​ការ​ខិត​ជិត​គ្នា​វិញ​។ ​​ លោក​ Xi និង​លោក Abe តាមពិតទៅ​​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ G20​ ​ក្នុង​ទីក្រុង​អូ​សា​កា​ប្រទេស​ជប៉ុន​ប៉ុន្តែ​តាមពិត​លោក​ Abe ​ចង់​បើក​ទំព័រ​រជ្ជកាល​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន ដោយ​ចាប់​ដៃ​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​ Xi។​ មន្ត្រី​មួយ​រូប​របស់​ជប៉ុន​បាន​និយាយអះអាង​​​ថា មេដឹកនាំ​ទាំង​២បាន​យល់ព្រម​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌ បន្ទាប់ពី​ការ​ផ្លាស់ប្ដូរ​ដោយ​ស្មោះ​ត្រង់​បំផុត​នោះ​។​ វា​គឺជា​ដំណើរ​បំពេញ...
យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

សង្គម និងកម្សាន្ត
អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ី លោក Malek Mersek បានប្រកាសថា មនុស្សប្រមាណ៤០ នាក់បានបាត់បង់ជីវិត និង​មនុស្ស​ជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងការទម្លាក់គ្រាប់បែក​តាមយន្ត​ហោះ​កាល​ពីថ្ងៃ​អង្គារ ទី០២ ខែកក្កដានេះ ទៅលើមជ្ឍមណ្ឌលជន​ភាសខ្លួន​មួយ​នៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។ ការវាយប្រហារ តាមអាកាសនេះត្រូវបានធ្វើឡើងដោយកងទ័ពជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលជាកងទ័ពប្រឆាំងរដ្ឋាភិបាល និងស្មោះត្រង់​ជាមួយ ឧត្តមសេនីយ៍ Khalifa Haftar ។ ប្រទេសលីប៊ីនៅមានសង្គ្រាមនៅឡើយនៅពេលបច្ចុប្បន្ននេះ ដោយភាគីជម្លោះម្ខាងជា​កងទ័ពជាតិលីប៊ី LNA និងម្ខាងទៀតជាកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានលើកបន្តុប​ដោយ លោកខាងលិច និងគាំទ្រដោយអង្គការសហប្រជាជាតិ ៕...
យុទ្ធនាការភ្លៀងរលឹមលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

យុទ្ធនាការភ្លៀងរលឹមលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

សង្គម និងកម្សាន្ត
យុទ្ធនាការភ្លៀងរលឹមលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)។ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តបន្ទាយមានជ័យបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៣គ្រឿង ក្នុងនោះឃាត់ណែ នាំ និងពិន័យតាមច្បាប់ចំនួន ០១គ្រឿងដោយមិនមានលិខិតអាជីវកម្ម(០១ គ្រឿង)។ ជាមួយគ្នានេះ រថយន្តចំនួន ៦៨ គ្រឿងផ្សេងទៀតត្រូវបានត្រួតពិនិត្យ នៅក្នុងខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងខេត្តកោះកុង ក្នុងនោះឃាត់បានរថយន្តចំនួន០២ គ្រឿងត្រូវបានណែនាំនិងឃាត់រួមមានខ្វះឯកសារ ០២ គ្រឿង ។...
អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការជំរុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធ

អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការជំរុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធ

សង្គម និងកម្សាន្ត
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំ បានលើក ឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នមួយ ដែលធ្វើឡើងនៅ ទីស្ដីការក្រសួង ទេសច រណ៍កាលពី​​ថ្ងៃទី០១ ខែកក្កដានេះ​​ថា ដើម្បីជំរុញឱ្យអ្នកប្រកប អាជីវកម្មកាណូត ទេស ចរណ៍ ចូលបង់ពន្ធនាំចូលយានយន្តរបស់ពួកគេ ឱ្យដូចទៅនឹងអ្នកប្រកប អាជីវ កម្មដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈ ការអន្តរក្រ​​​សួង​​មួយ ឱ្យបានឆាប់នាពេលខាងមុខ ដើម្បីចុះដោះស្រាយបញ្ហាពន្ធ និងបញ្ហាប្រ ឈមមួយចំ នួន ។ លោក​បាន​មានប្រសាសន៍បន្ថែម​​​ទៀតថា ​សមាសភាពដែលនឹងចូលរួមជាមួយគ ណៈ កម្មការអន្តរក្រសួងនេះ រួមមាន ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និង ដឹក ជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គស្នងការន គរបាល ជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា និងមន្ទីរអង្គភាពពាក់ ព័ន្ធមួយចំនួន ទៀត ។ លើសពីនេះ​​បញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រក...
លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹង​មាំប៉ុណ្ណោះ»

លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹង​មាំប៉ុណ្ណោះ»

សង្គម និងកម្សាន្ត
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍បញ្ជាក់ថា« មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែ​ផ្លូវរឹង​មាំ​ប៉ុណ្ណោះ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គ្រោងនឹងបើក​ការដ្ឋាន​សាង​សង់នៅចុង​ឆ្នាំ២០១៩នេះហើយ។​​ នៅក្នុង​ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាង​សង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិ​លេខ​២ និងផ្លូវជាតិលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន​សាងសង់ HANSHIN Engineering & Construction Co., Ltd លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ថែម​​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹងមាំ​ប៉ុណ្ណោះ»។ ការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់ និងផ្លូវជាតិ​លេខ​២២ ពីរង្វង់មូលអូរចំបក់ទៅកាន់ផ្សារអង្គតាសោម ប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ហើយ​​ចំណាយរយៈពេល ៣០ខែ។ក្រសួងសូមស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូ...
ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់

ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់

សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេស ចរណ៍ និងក្រុមហ៊ុន Slick Booth ដែលរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសា សន៍ឱ្យដឹងថា តាមការគ្រោងទុកព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លោកមានប្រសាសន៍ថា ក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេស ចរណ៍ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រ ទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ានហើយការ...
សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ

សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ បានជំរុញឲ្យគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌មាន ដែលអាចឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចជាពលរដ្ឋដទៃ ព្រោះនេះជាសិទ្ធិមួយរបស់កុមារ និងពលរដ្ឋពិការផងដែរ។ សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសសម្តេ​​​​​​ច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ចំនួន៨៩៦នាក់។ នៅក្នុងពិធិនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ហង់ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ឃួង ស្រេង អភិបាល...