ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះ​វិហារ​៖​ អភិបាលខេត្ត​ ព្រះ​វិហារ​ ទើប​ឡើង​ថ្មី​បានចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​២៤​ និង​បាន​ណែនាំ​ឱ្យ​កងកម្លាំង​ ចេះ​ថែរក្សា​បង្គោល​ព្រំដែន​ឱ្យ​បាន​ល្អ​ ចៀសវាង​មានការ​បាក់រ​លំដោយ​ប្រការ​ណាមួយ​​។​  លោកប្រាក់​ សុវណ្ណ​ អភិបាលខេត្ត​ ព្រះ​វិហារ​មី​រួម​ដំណើរ​ ដោយ​ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ពិនិត្យមើល​ ភូមិសាស្ត្រ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ -​ ឡាវ​ ក្នុងភូមិ​កំពង់​សង្កែ​ ឃុំ​កំពង់​ស្រឡៅ​មួយ​ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​។​ លោកអភិបាលខេត្ត​ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ត្រូវ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ​ត្រូវ​ ទប់ស្កាត់​ការ​ចរាចរណ៍​ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ក៏​ដូច​ជា​ការ​ឆ្លង​ដែន​ខុស...
តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាប់ពីលោក ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន និង​សារព័ត៌មាន​នានាបានផ្សាយថា លោក ឧកញ៉ា លី សាយ​ឃាង បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់​(​ញឹក ប៊ុនឆៃ​) តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​-ទិញអចលនវត្ថុ(​ដី​)​ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​នោះ។ ចំណែក លោក តាំង សុខឃី តំណាង​ស្របច្បាប់​របស់​លោក ឧកញ៉ា លី សាយ​ឃាង វិញបានបញ្ជាក់ថា លិខិត «​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​​​(​ដី​) នេះ គឺគឺកម្គឺកម្រិតសិទ្ធិជូនលោក ញឹក ប៊ុនឆៃ ត្រឹមតែ​ជា​«​ឈ្មួញកណ្ដាល​» (​អ្នក​គួក​ជេ​) មិន មែនមានន័យថា គាត់​ជា​«​អ្នកទិញ​»​ទេ។ លោកបានបន្ថែមថា លិខិត«កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ​»​នេះ មិនមាន​តម្លៃ​ស្មើនឹង​លិខិត​«​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​(​ដី​)​នោះឡើយ។  ...
អាមេរិកឡាទីនពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

អាមេរិកឡាទីនពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ថ្នាក់ដឹកនាំ និងប្រមុខរដ្ឋាភិបាលរបស់បណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលជាសមាជិកនៃប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដានេះ នៅប្រទេសប៉េរូ ។ លោក Carlos Oliva រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសប៉េរូ បានអោយដឹងថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc ត្រូវបានបង្កើតឡើងក្នុងគោលដៅរុញច្រានកំណើនសេដ្ឋកិច្ចរួមគ្នាក្នុងតំបន់ និងនៅតាមប្រទេសជាសមាជិក ។ លោក Carlos Oliva បានបន្ថែមថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក នឹងជំរុញការអភិវឌ្ឍន៍ ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលនឹងនាំមកនូវភាពរីចម្រើនផ្នែកសេដ្ឋកិច្ចនៅពេលខាងមុខ ៕...
អាជ្ញាធរឃុំជាច នាំគ្នាទៅបោះបង្កោលរំលោភយកដីចំណីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

អាជ្ញាធរឃុំជាច នាំគ្នាទៅបោះបង្កោលរំលោភយកដីចំណីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖  ដីនៅត្រង់ចំណុចគល់ស្ពាន ស្ទឹងអូរចាន់ ស្ថិតនៅភូមិពោនជើង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានក្លាយជាកម្មសិទ្ធឯកជន របស់មន្ត្រីនៅសាលាឃុំជាច រួមទាំងពលរដ្ឋមួយចំនួនដែលជាបក្ខពួកគ្នាគេ។ដោយក្រុមមន្ត្រីទាំងនោះ បានចុះវាស់វែងអង្កន់ដីបែងចែកគ្នា ម្នាក់មួយប្លង់ ក្បាល៥ម៉ែត្រ ជម្រៅទៅក្រោយមិនកំណត់ប្រហែល៥០ម៉ែត្រ គឺដល់ជិតពាក់កណ្តាលពោះស្ទឹងតែម្ដង។ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ដី(ស្ទឹងអូរចាន់)ត្រូវបានក្រុមមន្ត្រីចុះវាស់វែងចែកគ្នា ម្នាក់១ប្លង់ៗ នៅក្នុងឆ្នាំ២០១៩ មកកើលគល់ស្ពានតែម្ដង។ជាពិសេសគឺលោក យូ សុង មេឃុំជាចយក១ប្លង់ និងកូនរបស់លោកមេឃុំជាច បាន១ប្លង់ផងដែរ។ លោក ថាច សុខ ស្មៀនឃុំជាច បាន២ប្លង់ធំជាងគេ រួចទិញបន្ថែមទៀតហើយបានធ្វើរបងថ្មរដ៏រឹងមាំរួចជាស្រេច។មិនតែប៉ុណ្ណោះ ក៏មានពលរដ្ឋចំនួន២គ្រួសារ ដែលជាប់ខ្សែរស្រលាយក៏បានចំណែកនិងគេដែរ។ ពោលគឺ ដីដែលក្រុមមន្ត្រីបែងចែកគ្នានោះមានរហូតដល់ជាង ១០ប្លង់បច្ចុប្បន្នអ្នកខ្លះ...
ចាប់ខ្លួនស្ត្រីម្នាក់ដែលមានជម្លោះដីធ្លី នៅស្រុកស្អាងជាមួយ ឧកញ៉ាឈាង ប៉ាក់សួរ

ចាប់ខ្លួនស្ត្រីម្នាក់ដែលមានជម្លោះដីធ្លី នៅស្រុកស្អាងជាមួយ ឧកញ៉ាឈាង ប៉ាក់សួរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កណ្តាល៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់តាមបណ្តឹងរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ ស្ត្រីត្រូវចោទឈ្មោះ ច្រេង សៀក អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលស្រី្តរូបនេះ ចុះទៅឃាត់គ្រឿងចក្ររបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ កុំឲ្យកាយប្រឡាយនៅលើដីដែលកំពុងមានទំនាស់។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះស្ត្រីត្រូវចោទ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យលោកចៅក្រម អ៊ី សុវណ្ណ សាកសួរ មុននឹងសម្រេចថាត្រូវឃុំខ្លួន ឬត្រូវដោះលែងជនត្រូវចោទជាបណ្តោះអាសន្ន។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម អ៊ី សុវណ្ណ បានចោទប្រកាន់ស្ត្រីឈ្មោះ ច្រេង សៀក ព...
សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖  មន្រ្តីជំនាញ​ បសុពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងកសិដ្ឋានចញ្ចឹមជ្រូក និងបានយកឈាមទៅវិភាគរករោគសញ្ញានៅមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ បន្ទាប់ពិសត្វជ្រូកងាប់ជាច្រេីនក្បាល​ នៅឃុំមួយចំនួន​ ក្នុងស្រុកអង្គរបូរី​ និងក្រុងដូនកែវ​ ខេត្តតាកែវ ។ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ បានប្រាប់​ឲ្យដឹង នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០១៩នេះថា សត្វជ្រូកងាប់ភាគច្រើន គឺជាជ្រូកកើតកូន ឬជ្រូកផើម ដែលកសិករខ្មែរចញ្ចឹមនៅក្នុងស្រុក ដោយមិនបាននាំយកមកពីប្រទេសវៀតណាមនោះទេ។ ចំណែកការងាប់នេះ គឺមិនទាន់អាចសន្និដ្ឋានថា ជ្រូកកើតជំងឺប៉េសអាហ្រ្វិកនោះទេ ដោយមន្រ្តីជំនាញបសុពេទ្យកំពុងតែយកឈាមទៅធ្វើវិភាគនៅមន្ទីរពិសោធន៍។ លោកប្រធានមន្ទីបានបន្តទៀតថា កន្លងមកលោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងបានហាមប្រាមដាច់ខាតដល់មន្រ្តីជំនាញ ក៏ដូចជាអភិបាលស្រុកនៅជាប់ព្រំដែនឲ្យពិនិត្យមើលឲ្យជាប់ជាប្រចាំចំពោ...
លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​សួរនាំ និង​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់ព័ន្ធ​នឹង​ការងារ និង​បញ្ហា​ចោទ​មួយចំនួន រួមមាន ការកែទម្រង់​រចនាសម្ព័ន្ធ​តុលាការ ការរៀបចំ​ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលា​រការ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិសេស​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​។​ ​លោក អង្គ​វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​ដំបូង​បំផុត ដែល​ត្រូវ​ចូល​បំភ្លឺ ជូន​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៤​កក្កដា​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក...
សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ហ្សឺណែវ - ស្វីស ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឲ្យប្រទេសអភិវឌ្ឍន៍ ឲ្យពិចារណាជួយបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងស្នើឲ្យមានការពិចារណាឲ្យល្អិតល្អន់ ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ វាមិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសសម្តេចអញ្ជើញថ្លៃងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយរំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕...
លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាពសំណង់ទាំងនោះ ជាមុនសិន។ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។ មន្ត្រីដដែលនេះបានឲ្យ ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកប...
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅប្រទេសវៀតណាមឡើងវិញក្នុងទឹកដីខេត្តក្រចេះ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​រថយន្ដសាំងយ៉ុ ​​ដែល​មាន​លោក​ឧកញ៉ា តុប វីរ៉ាដា​ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ​សម្រាប់​នាំចេញ​។ សេចក្ដីរាយការណ៍លើកឡើងថា​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩នេះ ​បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយ ប្រហស្សតិ៍ ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៣​ ក្នុងមួយ​យប់ៗ ​ចាប់ពី២០ទៅ​៣០ គ្រឿងសាំងយ៉ុង។ ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ ដែល​មាន​លោក​ឧកញ៉ា​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះ ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្កាយ​មាស​​ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ក្នុងការដឹកនាំឈើចេញពីក្រុមហ៊ុនឡាយប្រហស្សតិ៍​​​ ​​មាន...