ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣

ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤នៅថ្ងៃទី១៩ខែមេសានេះ ដោយសម្តេចបញ្ជាក់ថា ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធសមិទ្ធផលថ្មីៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា...
លោក ខៀវ កញារីទ្ធ៖ ក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត

លោក ខៀវ កញារីទ្ធ៖ ក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ បានមានប្រសាសន៍ ណែនាំដល់សមាជិកសមាគមថា៖ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។ នៅក្នុងពិធីសំណេះសំណាលនេះ មានចាងហ្វាងនិងអ្នកយកសារព័ត៌ បានលើកឡើងជាសំណូមពរនិងចម្ងល់មួយចំនួនសុំឲ្យឯកឧត្តមរដ្ឋមន្ត្រី ជួយអន្តរាគមន៍ និងបកស្រាយសំណួរ មានដូចជាសុំកុំឲ្យមានការយកពន្ធចំពោះអ្នកសារព័ត៌មាន សុំឲ្យមន្ទីរ អង្គភាពជួយផ្តល់ព័ត៌មានតាមការ ស្នើសុំរបស់អ្នកកាសែតផង ចំណែកចំពោះកាត អ្នកកាសែត ដែលប្រធានអង្គភាពចេញឲ្យប្រើប្រាស់សុំឲ្យស្ថាប័នរដ្ឋា៊ទទួលស្គាល់ផងមិនមែនកាតចេញពីក្រសួងទើបទទួលស្គាល់ រីឯរាល់បទ ល្មើសដែលកាសែតរាយការណ៍ទៅ គឺសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់។ ចំពោះសំណួរ និងសំណូមពរខាងលើលោក ផុស សុវណ្ណ ប្រតិភូរាជរដ្...
រដ្ឋសមាជិកសហភាពអឺរ៉ុបមួយទៀត ប្រកាសអាសន្នរឿងខ្វះឧស្ម័នដុតកម្តៅក្នុងផ្ទះនារដូវរងារ ​ដោយសារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី

រដ្ឋសមាជិកសហភាពអឺរ៉ុបមួយទៀត ប្រកាសអាសន្នរឿងខ្វះឧស្ម័នដុតកម្តៅក្នុងផ្ទះនារដូវរងារ ​ដោយសារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
វីយែន៖ រដ្ឋាភិបាល​អូទ្រីស​ បាន​ប្រកាស​អាសន្ន​ស្លន់ស្លោ​ ទាក់ទង​នឹងវិបត្តិ​ផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីមួយថ្ងៃមុន បានប្រកាសអាសន្នបែបនេះ ដោយសាររដ្ឋាភិបាលទីក្រុងវីយែន កាន់តែភ័យខ្លាំងខ្លាចខ្វះឧស្ម័នប្រើប្រាស់ ប្រសិនបើប្រទេសរុស្ស៊ី ទទូចទូទាត់ជាប្រាក់រូពី របស់រុស្ស៊ី ជាជាងប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ។ យោងតាមការចេញផ្សាយ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់បណ្តាញព័ត៌មានរុស្ស៊ី រ៉ាសៀ ធឹដេ (Russia Today) បានឲ្យដឹងថា ការប្រកាសអាសន្នលើកដំណាក់កាលទីមួយនេះ គឺជាការចង្អុលបង្ហាញជាក់ស្តែង និងអាចទុកចិត្តបាននូវវិបត្តនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមលំនៅឋាន ដែលក្រសួងអាកាសធាតុ អូទ្រីស បានលើកឡើងថា ស្ថានភាពខ្វះឧស្ម័ននឹងកាន់តែអាក្រក់ទៅៗ ខណៈឧស្ម័នស្តុកបម្រុងរបស់ប្រទេស នាពេលនេះនៅសល់តែ១៣ភាគរយ ដែលអាចឆ្លើយតបតម្រូវការតាមផ្ទះ ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។ លោក កាល់ ណេហាមមើ (Karl Nehammer) អធិការបតី...
មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

នយោបាយ, ព័ត៌មានអន្តរជាតិ
គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ ដែលគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទូរទស្សន៍រដ្ឋចិនបានផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា «បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូន្តែគ្មានអ្នកជិះលើយន្តហោះណាម្នាក់ នៅរស់ទេ»។ យន្តហោះ ប្រភេទ Boeing 737-800 ផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់នៅជិតទីក្រុង អ៊ូជូ ក្នុងតំបន់ ក្វាងស៊ី ខណៈកំពុងហោះហើរពីទីក្រុង គុនមីង ក្នុងខេត្ត យូណាន ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្ម ...
សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧ 

សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧ 

នយោបាយ, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយ គឺកំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។ សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា កងទ័ពរុស្ស៊ីកំពុងសម្រុកធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងតាមសមុទ្រ ក្នុងប្រទេសអ៊ុយក្រែន ដោយបានហោះហើរច្រើនជាង៣០០ដង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ចំណែកជនភៀសខ្លួនវិញ កើនឡើងជិត៣.៥លាននាក់ បានសម្រុករត់គេចចេញពីទឹកដីអ៊ុយក្រែន ខណៈមនុស្ស ៦.៥ លាននាក់...
យោធា​អ៊ុយក្រែន​ប្រាប់​ប្រជាជន​ ឲ្យ​ត្រៀម​ខ្លួន​ទប់ទល់នឹងការ​បាញ់​ផ្លោងពីកងទ័ព​រុស្ស៊ី​

យោធា​អ៊ុយក្រែន​ប្រាប់​ប្រជាជន​ ឲ្យ​ត្រៀម​ខ្លួន​ទប់ទល់នឹងការ​បាញ់​ផ្លោងពីកងទ័ព​រុស្ស៊ី​

នយោបាយ, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនគួរតែត្រៀមខ្លួនទប់ទល់នឹងការបាញ់ផ្លោងរបស់រុស្ស៊ីមកលើទីតាំងសំខាន់ៗ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានចេញការព្រមានដ៏ខ្លាំងមួយ ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងពិចារណាការប្រើប្រាស់អាវុធគីមី មកលើទឹកដីអ៊ុយក្រែន។  យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការចាប់យកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានអស់រយៈពេលជាងបួនសប្តាហ៍កន្លងមក ហើយកំពុងតែត្រៀមបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំដល់តំបន់លំនៅឋាន ដោយប្រើការវាយប្រហារតាមផ្លូវអាកាស ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។ កំពង់ផែសមុទ្រ ម៉រីយូប៉ូល ស្ថិនៅភាគខាងត្បូងអ៊ុយក្រែន បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើន គឺដើម្បីបំផ្លិចបំផ្លាញតែម្តង ដោយមានសាកសពដេករណូលរណែលនៅតាមដងផ្លូវ រីឯការវាយប្រហារកាន់តែខ្លាំងមួយទៀត គឺនៅទីក្រ...
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ត្បូងឃ្មុំ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួន រួមមាន ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ លោកបានជម្រាបជូនសមាជិកបក្សទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការដឹកនាំសព្វថ្ងៃនេះ គឺមានយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ, និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។ ក្នុងឱកាសនេះដែរ លោកបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំព្រះធាតុ សូមបន្តខិតខំអនុវត្តតាមគោលនយោបាយ ...
កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

នយោបាយ, ព័ត៌មានអន្តរជាតិ
តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។ មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធកា...
ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង និងបច្ចេកទេសលាយប្រេង ដែលត្រូវដោះស្រាយ។ នៅពេលយើងមានដំណោះស្រាយ យើងនឹងទិញយកការលក់ឲ្យដោយបញ្ចុះតម្លៃនេះ»។ លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីប្រើប្រាក់ដុល្លារអាមេរិក ...
លោកកឹម សុខា បដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល

លោកកឹម សុខា បដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈលោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គាះជាតិបានបដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅមុខ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២ខែកុម្ភៈឆ្នាំ២០២២នេះ។ តុលាការបានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ជនជាប់ចោទឈ្មោះ កឹម សុខា អតីតមេដឹកនាំគណបក្សជាប់ពាក់ព័ន្ធនឹងចោទប្រកាន់ថាបានឃុបឃិតជាមួយជនបរទេស ដើម្បីប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជាប្រព្រឹត្តនៅចន្លោះឆ្នាំ១៩៩៣និង២០១៧ នៅកម្ពុជា និងទីកន្លែងផ្សេងទៀត។ សវនាការនេះដឹកនាំជំនុំជម្រះលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោកសេង លាងនិងលោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សាតំណាងអយ្យការ មានចំនួន៣រូប រួមមាន ៖លោកប្លង់ សុផល,លោកឆាយ ហុង និង លោកស្រី សុង ឆវ័ន្ត,មេធាវីតំណាងរដ្ឋប្បវេណី មានចំនួន ៤រូបរូមមាន៖ លោកមេធាវី គី តិច លោកមេធាវី លី ច័ន្ទតុលា លោកមេធាវី សាន់ ជួយ និ...