ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  លោក កឹម សុខា បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ ក្នុងជំនួបនេះ ភាគីទាំងពីបានវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជាកន្លងមក និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និង ប្រទេសបារាំងក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ខាងមុខ។ ទោះបីយើងបានដឹងច្បាស់ និងបានខិតខំដោយខ្លួនយើងក៏ដោយ ក៏ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនានាកន្លងមកដែរ។ អាស្រ័យហេតុនេះហើយបានជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន ខ្ញុំនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីខ្មែរ។ ជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១នេះ ក្នុងខែមករា ខ្ញុំបានជួបទូត២ប...
លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាង​​លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈ ថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។ ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោក ពេជ្រ ស្រស់បញ្ជាក់់ថា​​ «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។ គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ព្...
ក្រោមម្លប់សន្តិភាព ពលរដ្ឋមានឱកាសចូលរួមកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាល

ក្រោមម្លប់សន្តិភាព ពលរដ្ឋមានឱកាសចូលរួមកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ លោក លន់ ប៊ុនកន និងអ្នកស្រី តុល ណារី បានឆ្លងកាត់រសជាតិជីវិតល្វីងជូរចត់ លំបាកវេទនា រាប់មិនអស់ដោយសារសង្គ្រាម និងអំពើឃោរឃៅ កើតឡើងពីការបែកបាក់សាមគ្គីជាតិ ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍។ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប្តីប្រពន្ធមួយគូនេះ បានរំឭកថា ក្នុងសម័យសង្គ្រាម កុំគិតឡើយពីការពង្រឹងសេដ្ឋកិច្ចគ្រួសារ ឬជួយកសាងសហគមន៍មួយឲ្យល្អ សូម្បីតែជីវិតខ្លួនឯង ក៏ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ដោយសារគ្មានសន្តិភាព និងគ្មានសុវត្ថិភាព។ ដោយសារសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លន់ ប៊ុនកន ដែលឆ្នាំនេះមានអាយុ៦៩ឆ្នាំ ចំណែកអ្នកស្រី តុល ណារី អាយុ៦១ឆ្នាំ មានឱកាសធ្វើជំនួញ និងមានលទ្ធភាពជួយកសាងផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ ដោយចំណាយថវិកាផ្ទាល់ខ្លួន។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
Breakingnews: នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕...
នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ការពាររដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ នាយឧត្ដមសេនីយ៍ បានថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានកងទ័ពជើងគោក។ នៅក្នុងឱកាសនោះ ក្រៅពីការថ្លែងវាយតម្លៃអំពីសមិទ្ធផល ដែលវិទ្យាស្ថានកងទ័ពជើងគោកសម្រេចបាន និងការថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅវ...
សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ លោកស្រី Maria Amelita C.Aquino បានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ លោកស្រីបានបន្តថា បេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។ លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានច...
សម្ដេចតេជោ ហ៊ុន សែន ៖ មន្ត្រីនគរបាលណាដោះលែងមេក្លោងនាំផ្លូវ ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង

សម្ដេចតេជោ ហ៊ុន សែន ៖ មន្ត្រីនគរបាលណាដោះលែងមេក្លោងនាំផ្លូវ ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាចំពោះ មន្ត្រីនគរបាលរូបណាដោះលែងមេ ក្លោងនាំផ្លូវពលករខ្មែរមកកម្ពុជា ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្ដេចតេជោ ដាក់ចេញវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺកូវីដ-១៩ នៅតាមច្រកចេញ-ចូល ប្រទេសកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍ថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះ លែងទៅវិញ ដែលនាំឲ្យដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដងចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គង់ទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាច នាំដល់មហន្ដរាយនៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។ សម្ដេចតេជោ ក៏បានអំពាវនាវ ទៅដល់ភាគីពាក...
ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

នយោបាយ, ព័ត៌មានអន្តរជាតិ
ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅកូរ៉េខាងជើងថ្មី ក្រោយពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត មេរោគកូរ៉ូណា បានចាប់ផ្តើមផ្ទុះឡើង ហើយទីក្រុងព្យុងយ៉ាងបិទព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ដៃគូដ៏សំខាន់របស់ខ្លួន ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Wang Yajun មានវ័យ ៥១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិរបស់គណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនិស្តចិន នឹងដឹកនាំបេសកកម្ម ការទូតចិន នៅក្នុងទីក្រុងព្យុងយ៉ាង។ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា ពេលណាលោក Wang Yajun នឹងត្រូវអនុញ្ញាតឲ្យចូលកាន់តំណែង របស់លោកនៅកូរ៉េខាងជើង។ របបលោក គីម ជុងអ៊ុន នៅតែបិទចំពោះពិភពលោកខាងក្រៅ និងស្ទើរតែមន្ត្រីការទូតបរទេសទាំងអស់ នៅទីក្រុងព្យុងយ៉ាង បានវិលត្រឡប់ទៅប្រទេសវិញ ដោយសារតែកូវីដ១៩។ គួរបញ្ជាក់ថា លោក Wang Yajun បានធ្វើតួនាទីយ៉ាងសំខាន់ នៅក្នុងចំណងមិត្តភាពចិន និងកូរ៉េខាងជើង ក្នុងនា...
ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសលើផ្នែកខ្លះនៅមីយ៉ាន់ម៉ា ខណៈការប្រមូលផ្តុំដាក់គំនាបលើមេដឹកនាំរដ្ឋប្រហារ

ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសលើផ្នែកខ្លះនៅមីយ៉ាន់ម៉ា ខណៈការប្រមូលផ្តុំដាក់គំនាបលើមេដឹកនាំរដ្ឋប្រហារ

នយោបាយ, ព័ត៌មានអន្តរជាតិ
រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមានតឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។ នាយកដ្ឋានរដ្ឋបាលទូទៅបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានចំនួនលើសពី ៥ នាក់ឡើយ។ សេចក្តីប្រកាសស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងក្រុងមួយក្នុងខេត្ត Ayeyarwaddy ភាគខាងត្បូងប្រទេសបន្ថែមទៀត ហើយសេចក្តីប្រកាសទាក់ទងនឹងមូលដ្ឋានផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងចេញនៅយប់នេះ។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុងម៉ាន់ដាឡេ បានឲ្យដឹងថា “ បទបញ្ជានេះត្រូវបានអនុវត្តរហូតដល់មានការជូនដំណឹងបន្ថែម” អាកប្បកិរិយាបែបនេះអាចប៉ះពាល់ដល់ស្ថេរភាព...
គុណតម្លៃ«មិត្តភាពជាប្រវត្តិសាស្ត្រកម្ពុជា-ចិន»ជាមរតកមិនអាចកាត់ថ្លៃបាន​​នាសម័យតេជោ​​​​

គុណតម្លៃ«មិត្តភាពជាប្រវត្តិសាស្ត្រកម្ពុជា-ចិន»ជាមរតកមិនអាចកាត់ថ្លៃបាន​​នាសម័យតេជោ​​​​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
មិត្តភាពជាប្រវត្តិសាស្ត្រកម្ពុជា-ចិន សម្តេចតេជោនសយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរក្សាទំនាក់ទំ នងយ៉ាងស្អិតរមួតជាមួយមេដឹកនាំចិន ឯកឧត្តម ស៊ីជីន ភីង ដែលជាអ្នកបន្តវេន្តពីសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រដ៏អង្គអាចរបស់កម្ពុជាយើង។ ឆ្នាំ១៩៥៥ ជាឆ្នាំនៃការភ្ជាប់របងជាប់គ្នារវាងកម្ពុជា ចិន ពោល សម្តេច ព្រះនរោត្តម សីហនុ និងឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ដែលសម្តេច តា បានធ្វើស្ពានយ៉ាងរឹងមាំជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំចិន ។ ក្រៅពីការជួយកែទម្រង់សេដ្ឋកិច្ចនិងរបបនយោបាយចិន ពីរបបកុំម្មុនីសទៅជាសេដ្ឋកិច្ចទីផ្សារសេរី លនិងល សម្តេច នរោត្តម សីហនុ ធ្វើឲ្យ លោក តេង ស៊ាវពីង ទទួលយកកំណែ ទម្រង់នេះរហូតធ្វើឲ្យចិនឈានដល់ការបើកចំហរទីផ្សារនិងទេសចរទៅគ្រប់តំបន់។ លើសពីនេះមិត្តចិនបានផ្តល់គុណតម្លៃជាអនេក ថ្វាយព្រះអង្គវិញ នូវវាំងដ៏ស្អាតប្រកបដោយប្រណិតភាពនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីព្រះអង...