ប្រជាពលរដ្ឋបន្តប្រើរូបភាពញុះញង់ និងប្រមូលផ្តុំគ្នា បំពានបំណងល្អរបស់លោកអភិបាលស្រុកគាស់ក្រឡ ក្នុងការដោះស្រាយវិវាទដីធ្លី
បាត់ដំបង៖ ក្រុមមនុស្សទន្ទ្រានយកដីស្របច្បាប់របស់អ្នកដទៃមួយក្រុម នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានប្រមូលផ្តុំគ្នា បង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី។
ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានប្រើរូបភាពមហាជន មកប្រមូលផ្តុំគ្នា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជាម្ចាស់ដីស្របច្បាប់ មិនឲ្យភ្ជួររាស់ឈូសឆាយលើដីខ្លួនឯង ដោយពួកគាត់អះអាងថា ជាម្ចាស់ដីនេះដែរ ទោះបីជាគ្មានឯកសាបញ្ជាក់ពីការកាន់កាប់ដីក៏ដោយ។
មេខ្លោងប្រមូលផ្តុំគ្នាព្រឹកនេះ មានឈ្មោះ អ៊ាន ណាវី ហៅយាយវ៉ែនតា និងឈ្មោះ លត ធី ជាអ្នកប្រមូលផ្តុំគ្នា ដែលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ក្រុម ប៉ុន្តែក្រុមហ៊ុនមិនទាន់ចាត់វិធានការផ្លូវច្បាប់នៅឡើយទេ ដោយសារ...








