ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភ ៤០០០ដុល្លា ឧកញ៉ា ជា លាងហុង ឧបត្ថម្ភ ម្សៅទឹកដោះគោ កូនក្មេង15កំប៉ុង ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភ កុំព្យូរទ័រចំនួន០២គ្រឿង ឧបត្ថម្ភថវិការទិញ ឯកសណ្ឋានប្រជាការពារ លោក ពូន វណ្ណា ឧបត្ថម្ភថវិការមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច។
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអាជ្ញាធរបានបើកវេទិកាសាធារណៈ ដើម្បីស្ដាប់នូវកង្វល់នានា របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដោះស្រាយនូវសំណូមពរផ្សេងៗ ។
ក្នុងវេទិកាសាធារណៈ នៅថ្ងៃទី14 ខែមីនា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ តមកដល់អាណត្តិទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីបានជួបជាពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។
ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការដោះស្រាយឲ្យអស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្...








