កម្មវិធីជួបជុំជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេសក្រោមស្មារតីសាមគ្គីភាពដ៏រីករាយ
នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តី ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) បានរៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេស ក្រោមស្មារតីសាមគ្គីភាពដ៏រីករាយក្នុងនាមជាខ្មែរ។ ជាការជួបជុំដែលធ្វើឡើងបន្ទាប់ពីបងប្អូនសមាជិកសមាជិកា បានឆ្លៀតមកលេងមាតុប្រទេស និងចូលរួមខួប១០ឆ្នាំនៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ។
រដ្ឋមន្រ្តី ហេង សួរ បានថ្លែងទៅកាន់បងប្អូនថា ក្នុងនាមជាជាតិខ្មែរដូចគ្នា ការប្រកាន់យកស្មារតីសាមគ្គីភាព ឯកភាព និងការលើកតម្កើងកិត្តិយស និងកិត្យានុភាពជាតិ គឺជាកិច្ចការសំខាន់ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រកាន់ខ...








