ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញ ដល់ប្រជាពលរដ្ឋភៀសសឹកគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយដែលនឹងជួយបង្កើតការងារនិងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។
ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ...








