ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរីឱ្យយកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់ៗមួយចំនួនទៀត

អភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរីឱ្យយកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់ៗមួយចំនួនទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ឱ្យយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតបានក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្សទៅវិញ។ ការណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា បែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ អភិសន្តិបណ្ឌិតមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជាទប់ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ សមត្ថក...
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងឱកាសលោក Dmitrii IASHIN (ឌីមីទ្រី អ៊ីស៊ីន) ប្រធានចាត់ការ នៃទីចាត់ការកណ្តាល ផ្នែកកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារប្រទេស សហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងឱកាសលោក Dmitrii IASHIN (ឌីមីទ្រី អ៊ីស៊ីន) ប្រធានចាត់ការ នៃទីចាត់ការកណ្តាល ផ្នែកកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារប្រទេស សហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងការពារជាតិ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ដោយ៖ កន ចំណាន...
សេចក្ដីណែនាំស្ដីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វក្នុងការទប់ស្ដាក់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ជាពិសេសជំងឺផ្ដាសាយបក្សី

សេចក្ដីណែនាំស្ដីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វក្នុងការទប់ស្ដាក់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ជាពិសេសជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕...
បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០នាក់ កើតមានអាការៈដួលសន្លប់ គ្រាដែលប្រមូលផ្តុំគ្នារងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា សុខ គង់

បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០នាក់ កើតមានអាការៈដួលសន្លប់ គ្រាដែលប្រមូលផ្តុំគ្នារងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរាប់រយអ្នក មកពីគ្រប់ទិសទី ប្រមូលផ្តុំគ្នាទៅរងចាំទទួលអាំងប៉ាវ នៅភូមិគ្រឹះលោកអ្នកឧកញ៉ា សុខ គង់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយខណៈដែលកំពុងផ្តុំគ្នា ដោយសារមនុស្សច្រើន ស្រាប់តែកើតមានអាការៈខ្យល់គរ ដួលសន្លប់ ជាបន្តបន្ទាប់ ប្រមាណជាង២០នាក់ ។ បន្ទាប់ពីពលរដ្ឋកើតមានបញ្ហាសុខភាពបែបនេះ ត្រូវបានរថយន្តសង្គ្រោះច្រើនគ្រឿង ចេញពីតាមបណ្តាមន្ទីរពេទ្យ ទៅជួយអន្តរាគមន័ ។...
ក្រសួងព័ត៌មានផ្តល់តួនាទី និងភារកិច្ចឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មានផ្តល់តួនាទី និងភារកិច្ចឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព័ត៌មានកន្លងមកនេះ បានបង្កើត និងពង្រឹងយន្តការការងារនៅថ្នាក់ក្រោមជាតិ តាមរយៈ ការលើកកម្ពស់តួនាទី និងភារកិច្ចរបស់មន្ទីរព័ត៌មានរាជធានី- ខេត្តទាំង២៥ លើការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ និងការងារសាធារណៈមតិប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុង បរិការណ៍នៃបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ បានណែនាំអោយមន្ទីរព័ត៌មានរាជធានីខេត្តបំពេញការងារគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន កុំអោយឡើងដល់ថ្នាក់ជាតិ តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងអោយ...
ស្នាមញញឹមប្រជាពលរដ្ឋ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ

ស្នាមញញឹមប្រជាពលរដ្ឋ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២​ខែមករា ឆ្នាំ២០២៥នេះ បានគូសរំលេចតាមបណ្តាសង្គមថា ស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅតំបន់រាម ខេត្តព្រះសីហនុ ផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២។ ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជាពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។ ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឲ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។ ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ...
រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២២​ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពត​ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក តាក​ ហាប់​ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត​ ។ ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ សូមជម្រាបថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ, ចំពោះពិធីបិទសន្និបាត នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព​ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្...