ស្នាមញញឹមប្រជាពលរដ្ឋ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២ខែមករា ឆ្នាំ២០២៥នេះ បានគូសរំលេចតាមបណ្តាសង្គមថា ស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅតំបន់រាម ខេត្តព្រះសីហនុ ផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២។
ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជាពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។
ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឲ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។
ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ...








