ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ផាន អូន ទទួលជួបសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

លោក ផាន អូន ទទួលជួបសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដែលតំណាងដោយលោក Vernon Little ជាប្រធានសមាគម ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សានេះផងដែរ លោក Vernon Little បានលើកពីក្ដីព្រួយបារម្ភអំពីបញ្ហានៃការចរាចរផលិតផលបារីក្លែងក្លាយ ដែលធ្វើឱ្យប៉ះបាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការខាតបង់នូវសេដ្ឋកិច្ចដែលជះឥទ្ធិពលលើជាតិទាំងមូល។ ថ្លែងក្នុងជំនួបពិភាក្សា លោក ផាន អូន បានលើកឡើងថាការទប់ស្កាត់បញ្ហាបារីក្លែងក្លាយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានា ទាំងការទប់ស្កាត់ការនាំចូលតាមមាត់ច្រក ការបោសសម្អាតនៅតាមបណ្ដាទីផ្សារ ការយល់ដឹងពីអ្នកប្រើប្រាស់ ក៏ដូចជាកិច្ចសហការពីក្រុមហ៊ុនម្ចាស់ម៉ាកដែលនាំចូលបារី។ លោកបានបន្តថាភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នាយ៉ាងសកម្ម...
ឧកញ៉ាបណ្ឌិត កែវ មុំ ផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ​ និងភពផែនដី”

ឧកញ៉ាបណ្ឌិត កែវ មុំ ផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ​ និងភពផែនដី”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ប្រកបដោយសេចក្ដីសោមនស្សរីករាយក្រៃលែង នៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។ អស់រយៈពេលជាច្រើនទសត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ននេះ សម្ដេចតេជោ តែងបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី តស៊ូពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយបាននាំមកនូវសន្តិភាពពេញបរិបូរណ៍ និងជាស្ថាបនិក ដែលបានប្រែក្លាយកម្ពុជា ពីប្រទេស ធ្លាប់ញាំញី និងខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម ទៅជារដ្ឋអធិបតេយ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ការទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ដ៏ឧត្តុងឧត្តមនេ...
លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបប្រធានរដ្ឋសភាវៀតណាម

លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបប្រធានរដ្ឋសភាវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ អនុញ្ញាតឱ្យ លោក ត្រិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខសម្តេចនៅភូមិគ្រឹះចំការមន។ សូមជម្រាបថា លោក ប្រធានសភាវៀតណាម និងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ដើម្បីចូលរួមមហាសន្និតបាតអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ក៏ដូចជាចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្ល...
លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញជូនដំណើរប្រធានរដ្ឋសភាវៀតណាមធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសវិញ

លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញជូនដំណើរប្រធានរដ្ឋសភាវៀតណាមធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភាបានអញ្ជើញជូនដំណើរ លោក ត្រិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេវិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សូមជម្រាបថា លោក ប្រធានសភាវៀតណាម និងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៤។...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុបានផ្ញើសារចូលរួមអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុបានផ្ញើសារចូលរួមអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបាន សភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នាឱកាសដ៏មហានក្ខត្តឫក្ស នៃសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ...
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ “ទិវាប្រព័ន...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះ បានធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួង បាន និងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួង បាន និងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ការគូសបញ្ជាក់របស់ លោក ឧបនាយករដ្ឋមន្ត្រី​ បានធ្វើឡើងនៅក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងខាងលើ បានបន្តថា ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ រូបថត៖ ក្រុមការងារថតរូប AKP...
សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួមគណៈប្រតិភូ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ (IPTP) គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ

សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួមគណៈប្រតិភូ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ (IPTP) គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤-- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរបស់គណៈប្រតិភូទាំងដែលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) អស់គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ។ នេះបើតាមការឱ្យដឹងបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនានាចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកជំទាវទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗ រួមមាន អារ៉ាប់ អាម៉េរិកឡាទីន...