ចក្រភពអង់គ្លេស ប្រកាសបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ទោះបីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក៏ដោយ
ចក្រភពអង់គ្លេស សម្រេចបន្តផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល៣ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនេះត្រូវបានភាគីអង់គ្លេសបញ្ជាក់ថា គឺដើម្បីជួយធានាឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជាទៅដោយរលូន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ ក្នុងនោះមានដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម តាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និ...








