ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឲ្យ លោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ លោកអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោក Sano ប្រធានអង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បានធ្វើកិច្ចសហការជាមួយគ្នារយះពេលជាង១៥ឆ្នាំ ក្នុងពេលដែលឯកឧត្តម វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានអង្គការដែលបានជួយកង់យ៉ាងច្រើន ជាងបីម៉ឺនគ្រឿងដល់កុមារ ពិសេសសិស្សានុសិស្សក្រីក្រនៅទីជនបទតាមបណ្តាខេត្ត។ តាមគោលដៅអង្គការកុគីសៃ មានបំណងជួយកង់៥ម៉ឺនគ្រឿងដល់កុមារកម្ពុជា ដើម្បីឲ្យទទួលបានដូចកាលជួយរបស់គាត់នៅក្នុងប្រទេសជិតខាង។ តែដោយពិភពលោកទទួលរងនូវវិបត្តិជំងឺកូវីដ និងបញ្ហាមួយចំនួន ទើបអង្គការនេះខកខានមិនបានសម្រេចគោលដៅ។ លោ...
អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោក និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះផង និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ជាកន្លែងប្រារព្ធព្រះរាជពិធី។ ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមី លោកយា...
ខែតុលា៖បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ខែតុលា៖បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលា​កន្លងទៅថ្មីៗនេះបរិមាណ​កុងតឺន័រ​ឆ្លងកាត់​មានចំនួន​ ៣៥​ ២៦៤​ TEUs ពោលកើន​ឡើង១៧,៧៥ភាគរយ ធៀប​នឹងខែ​តុលា​ឆ្នាំ​២០២៣។ ដោយឡែកសម្រាប់​រយៈពេល​១០​ខែ​ដើមឆ្នាំ២០២៤​ មានចំនួន​ ៤០១​ ២៥១​ TEUs កើនឡើង​ ១៩,៧៨ភាគរយ​ធៀប​រយៈពេល​ ១០​ ខែ​ដើមឆ្នាំ២០២៣។ គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុង​ត្រីមាសទី​៣​ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រ​ឆ្លងកាត់​កំពង់​ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១​ភាគរយធៀប​នឹង​ខែកញ្ញា​ ឆ្នាំ២០២៣៕ ដោយ៖មុនី, រូបថត៖កំពង់ផែស្វយ័តភ្នំពេញ...
អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សូ ម៉ារ៉ា សម្តែងការខឹងសម្បា និងថ្កោលទោសចំពោះសម្តីពាលជ្រុលនិយមក្រុម «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី

លោក សូ ម៉ារ៉ា សម្តែងការខឹងសម្បា និងថ្កោលទោសចំពោះសម្តីពាលជ្រុលនិយមក្រុម «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងការខឹងសម្បាជាខ្លាំង​ចំពោះ​សម្តី​​ពាលរបស់ជនជ្រុលនិយមនៃក្រុម «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដឹកមុខដោយជន​ក្បត់​ជាតិ សម រង្ស៊ី។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់ និង​សោកសៅរកទីបំផុតគ្មាន ដែលសម្តេចតែងរលឹកដល់ជានិច្ចចំពោះការបាត់បង់កូនប្រុសដំបូងជាទី​ស្រឡាញ់។ បន្ថែមពីលើទម្ងន់ទុក្ខដែលបៀមជាប់ទ្រូងអស់រយៈពេល៤៨ឆ្នាំមកហើយ បែរជាត្រូវ​យា​យីដោយក្រុមជនពាលជម្លើយគ្មានសីលធម៌ជ្រុលនិយម គឺជារឿងដ៏ឈឺចាប់បំផុត។ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះ​បង់​សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ សូម្បីតែភរិយា និងកូនក៏ហ៊ានលះបង់។ សម្តេចតេជោ បាន​ស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្តៅនៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិចេញពី​គំនរ​​ផេះនៃភ្លើងសង្គ្រាម ឆ្ពោះមករកសុខសន្តិភាព នាំជាតិពីការបែកបាក់ ឆ្ព...
បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសំដែង​ការគួរសម និងទទួល​សៀវភៅ​ ២៥០០ក្បាល

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសំដែង​ការគួរសម និងទទួល​សៀវភៅ​ ២៥០០ក្បាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក ជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ទូច គីមស្រ៊ាង ប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែង​ការគួរសម និងទទួល​សៀវភៅ​ចំនួន ២៥០០ក្បាល ដែល​លោកបណ្ឌិតប្រតិភូ និងលោកស្រី បាន​ជួយ​ឧបត្ថម្ភក្នុងការបោះពុម្ព ដើម្បីឱ្យលោកប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចាត់ចែងប្រើប្រាស់ជា​ប្រយោជន៍​ដល់សង្គមជាតិ និងរក្សាសៀវភៅ​មួយចំនួន​ក្នុងបណ្ណាល័យ នៃ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់​ប្រើប្រាស់​ជាប្រយោជន៍​ក្នុងការផ្ដល់​សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវ​ទូទៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ លោកប្រធានសមាគមក៏បានថ្លែងអំណរគុណ ​យ៉ាង​ជ្រាលជ្រៅជូន​​ចំពោះ បណ្ឌិត កៅ ថាច និងលោកស្រី ដែលតែងតែ​ស្រឡាញ់ និង​ចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយ...
លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព លោក លោកជំទាវដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជា social influencer និងសាធារណជនជាច្រើននាក់ផងដែរ។ ជាកិច្ចចាប់ផ្ដើម លោកស្រី ហេង ធីតា សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក លោកជំទាវដែលជាថ្នាក់ដឹកនាំ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ដែលបានដែលបានចំណាយពេលចូលរួមនាឱកាសនេះ។ ជាមួយគ្នានេះក៏មានសម្តែងបទទេសនាដោយ ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព និងការធ្វើសមាធិ ផ្ដោតលើគោល...
លោក ហែម វណ្ណឌី លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក

លោក ហែម វណ្ណឌី លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបិទទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ "ការពង្រឹងភាពអង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង" លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានរំលេចពីការរួមចំណែកកាន់តែសំខាន់របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា៖ “ការលើកកម្ពស់សហគ្រិនភាពស្រី្តតម្រូវឱ្យមានការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ។” តាមលទ្ធផលជំរឿនឆ្នាំ២០២២របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% ...
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្...
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី​ និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ

រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី​ និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។ លោករដ្ឋមន្ដ្រី​ សង្កត់ធ្ងន់ថា ការដាំដើមឈើនៅទីនេះពិតជាមានសារៈសំខាន់​ ដែលទាមទារការចូលរួមពីបងប្អូនយើង​ទាំងអស់គ្នា​ ទាំងក្នុងការដាំ​ និងការចូលរួមថែរក្សាការពា...