ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមជាមួយប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ពាន់នាក់ ចូលរួមទស្សនា និងដង្ហែក្បួនតុក្តតាយក្សក្នុងខេត្តសៀមរាប

ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមជាមួយប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ពាន់នាក់ ចូលរួមទស្សនា និងដង្ហែក្បួនតុក្តតាយក្សក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាឆ្នាំ២០២៥ មានមនុស្សចូលរួមគាំទ្រ និងដង្ហែរាប់ពាន់នាក់។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុក្កតាយក្សនេះ បានឱ្យដឹងថា គម្រោងតុក្កតាយក្សនេះបានចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានផ្អាកពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ និងបានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងនៅឆ្នាំ២០២៣ ចាប់ផ្តើមដំឡើង និងដង្ហែក្នុងក្រុងសៀមរាបវិញ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះគឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន និងកាបង្ហ...
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ អញ្ជើញមកដល់ទីក្រុងចឹងចូវ ខេត្តហឺណាន ប្រកបដោយសុខសុវត្ថិភាព

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ អញ្ជើញមកដល់ទីក្រុងចឹងចូវ ខេត្តហឺណាន ប្រកបដោយសុខសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចឹងចូវ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។...
ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចធម្មវិសុទ្ធវង្សា ដែលជានិច្ចកាលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចជាឧត្ដមភរិយាដ៏ប្រសើររបស់ សម្ដេច ហេង សំរិន និងជាជីដូន ជាម...
លោកបណ្ឌិត កៅ ថាច បញ្ជាក់ថា ការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង

លោកបណ្ឌិត កៅ ថាច បញ្ជាក់ថា ការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ខាងក្រោមនេះជាកិច្ចសម្ភាសរបស់បណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit - FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន...
ក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នឹងចុះជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​

ក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នឹងចុះជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជំនួប​នេះ បានធ្វើឡើងក្នុងគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​ ជួយកាត់បន្ថយថ្លៃដើមផលិត​ បង្កើនប្រាក់ចំនេញ​ និងថ្លៃកសិផលជូនប្រជាកសិករ។ ការប្រជុំនេះ​ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់​ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម​ ផលិតកម្មមានគុណភាពខ្ពស់​ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ​ ការអនុវត្តកសិកម្មល្អ​ទ្រង់ទ្រាយធំ​ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ​ ក្នុងរៀបចំសហគមន៍កសិកម្មទំនើប​ ទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាប...
ខេត្តកំពតនឹងមានរោងចក្រផលិតបរិក្ខាពេទ្យ ដែលនឹងប្រើប្រាស់កម្លាំងពលកម្ម ៣ ០០០នាក់ ក្នុងពេលឆាប់ៗខាងមុខ

ខេត្តកំពតនឹងមានរោងចក្រផលិតបរិក្ខាពេទ្យ ដែលនឹងប្រើប្រាស់កម្លាំងពលកម្ម ៣ ០០០នាក់ ក្នុងពេលឆាប់ៗខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយមើលឃើញនូវសក្តានុពល ក៏ដូចជាទីតាំងអំណោយផលរបស់ខេត្តកំពតសម្រាប់ការវិនិយោគ ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ប្រទេសចិនមួយគ្រោងនឹងបើករោងចក្រក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរោងចក្រនេះត្រូវការកម្លាំងពលកម្មប្រមាណ ៣ ០០០នាក់។ អភិបាលខេត្តករំពឹងថា ការបើករោងចក្រនេះនឹងជួយផ្តល់ការងារដល់បងប្អូនកូនក្មួយដែលជាកម្មករក្នុងខេត្ត ពិសេសនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតិអោយ លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) មកពីប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគសាងសង់រោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគិរី។ លោកអភិបាលខេត្តកំពត បានសំដែងនូវការស្វាគមន៍ចំពោះការវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត)...
ពិធីសម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា”

ពិធីសម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីសម្ពោធសៀវភៅ និងសិក្ខាសាលាស្តីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដែលមានវត្តមានចូលរួមដោយ សាស្រ្តាចារ្យ តេតស៊ូយ៉ា វាតាណាបេ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា លោក លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងមានសិក្ខាកាមចូលរួមជាច្រើនរូប មកពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ ក្នុងឱកាសនោះ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏លេចធ្លោរបស់ក្រុមអ្នកនិពន្ធ នៃ ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះថា៖ ខ្សែ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើស​រើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។ ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដំណើការប្រកួតអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកការប្រកួតឆ្នាំនេះជាការផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។ ល...
ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ​ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ​ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ...