ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងជួបប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd.
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទ ១០ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងជួបប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd. ក្នុងគោលបំណងស្វែងយល់ពី សក្តានុពល វឌ្ឍនភាព ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ កសស និងធ្វើការណែនាំ លោក Mio Hou អ្នកតំណាងអាណត្តិថ្មីមកពី ក្រុមហ៊ុនធំតៃវ៉ាន់។
Sihanoukville Autonomous Port (PAS) : At 2 PM on Monday, 11th May 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukvil...








