លោក វង សូត បានអញ្ជើញទៅចូលរួមនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក សន្និសីទពិភពលោកអ្នកសិក្សាស្រាវជ្រាវពីចិន នៅក្រុង ណានពីង(Nanping) ខេត្តហ្វូជាន (Fujian )ប្រទេសចិន
លោក វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាស្រាវជ្រាវពីចិន ក្រោមប្រធានបទស្តីពី “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលនឹងរៀបចំឡើងចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង ណាន ពីង(Nanping) ខេត្តហ្វូជាន (Fujian )។គោលបំណងនៃសន្និសីទពិភពលោកនៃអ្នកសិក្សាពីចិន គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយអរិយធម៌ចិនក្នុងបរិបទសកល ហើយក៏ជាព្រឹត្តិការណ៍សម្រាប់ស្វែងយល់ពីតួនាទីរបស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មជាសកលផងដែរ។ សន្និសីទនេះ ជាផ្នែកមួយនៃការអនុវត្តនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយលោក ស៊ី ជីនពី...








