លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គលក)បញ្ជាក់ថា យ៉ាងហោចណាស់ជារៀងរាល់ថ្ងៃមានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់
ភ្នំពេញ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គលក)នៅថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ ២០២៤បានបញ្ជាក់ថា យ៉ាងហោចណាស់ជារៀងរាល់ថ្ងៃមានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់។
តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លះខែនេះ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងចាត់វិធានការចំពោះ ល្បែងផ្សងសំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។
លោក រស់ ភីរុណ បានបញ្ជាក់ថា«ករណីផ្សព្វផ្សាយលើបណ្តាញសង្គម: អគ្គលេខាធិការដ្ឋាន គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើន គឺប្រមាណ ១៥ ទៅ២០ pages ជារៀងរាល់ថ្ងៃ។ យើងខ្ញុំនៅតែបន្តចាត់វិធានការនេះឲ្យកាន់សកម្ម»។
ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ត្រូវបានលោក រស់ ភីរុណ បញ្ជាក់ រួមមាន៖
...








