លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ
លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ទូទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរទាន់ពេលវេលានិងមានប្រសិទ្ធភាព មិនត្រូវយកលុយពីប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមាន រឿងលោកមិនអាចជួយបានទេ លោកជួយបានតែចៅសង្កាត់ណាដែល ធ្វើត្រូវ និងគោរពតាមច្បាប់ ។
លោក អភិបាលរាជធានីភ្នំពេញមានប្រសាសន៏បែបនេះ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ។
លោកឃួង ស្រេង មានប្រសាសន៏ ថា ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រ...








