នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍។
ពិធីបំពាក់ឋានន្តរស័ក្តិ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។
សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប...








