ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកមេធាវី ទូច វឌ្ឍនៈ អាយុ ៣២ ឆ្នាំបានបា.ញ់សម្លា.ប់ នារីជាសង្សាររបស់ខ្លួន មុខរបរអ្នកលក់អនឡាញ រួចបា.ញ់ខ្លួនឯង

លោកមេធាវី ទូច វឌ្ឍនៈ អាយុ ៣២ ឆ្នាំបានបា.ញ់សម្លា.ប់ នារីជាសង្សាររបស់ខ្លួន មុខរបរអ្នកលក់អនឡាញ រួចបា.ញ់ខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកមេធាវី ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ អត្តលេខ ២២១៣ បានបា.ញ់សម្លា.ប់ នារីសង្សារ ជាអ្នកលក់អនឡាញ រួចបា.ញ់ខ្លួនឯង។ បុរសម្នាក់ដែលដែលធ្លាប់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរា កាលពីពេលកន្លងទៅថ្មីៗកន្លងទៅ បានធ្វើសកម្មភាពស្ទាក់បាញ់សម្លាប់នារីជាអតីសង្សាជាច្រើនយ៉ាងសាហាវ ឃោឃៅបំផុត រួចបានបាញ់សម្លាប់ខ្លូនបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អំពើឃាតកម្មបាញ់ប្រហារនារីជាសង្សាររួចបាញ់សម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមបណ្តាយផ្លូវ ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍ចេញពីទីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីអំពើបាញ់ប្រហារសម្លាប់នារីរងគ្រោះបង្កឡើងដោយជនល្មើសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះរថយន្តមួយគ្រឿង ម៉ាក MG ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9007 ត្រូវជាសង្សារជាមួយនារីរងគ្រោះ។ សេចក្តីរាយការណ៍ បានឱ្យដឹងថា នារីរងគ្រោះអាយុប្រមាណជា...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងការបិទសន្និបាតហើយនោះ ក្នុងកម្មវិធីរសៀលថ្ងៃនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈ២០ ២៤-២០២៨»ផង​ដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។ សម្តេចបានថ្លែងនូវការអរគុណ និងកោតសរសើរដល់ឯកឧត្តម អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន ពេលកន្លងមក។ ...
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ព្រះរាជក្រឹត្យនេះ​ធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយកន្លងមកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ។...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួប​ ប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួប​ ប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថៃ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​​ថ្ងៃទី៧​ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក​​ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ លោក​​ សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដែលបានទទួល...
លោក សយ សុភាព ប្រធាន(សសកច-CCJA)និងថ្នាក់ដឹកនាំសម្ពោធទីស្នាក់ការថ្មី នៅអាគារMorgan កោះពេជ្រ

លោក សយ សុភាព ប្រធាន(សសកច-CCJA)និងថ្នាក់ដឹកនាំសម្ពោធទីស្នាក់ការថ្មី នៅអាគារMorgan កោះពេជ្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(សសកច-CCJA) និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកនៃអគ្គលេខាធិការ នារសៀលថ្ងៃ អង្គារ ទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្ត តាមបែបព្រះពុទ្ធសាសនា សម្ពោធស្នាក់ការថ្មី របស់ខ្លួន នៅអាគារ Morgan កោះពេជ្រជាន់ទី១៩A។ ព្រះសង្ឃនិមន្តមកពីវត្តនាគវ័ន្ត បានសូត្រមន្តលើករាសីហ៍ និងជូនពរបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។ លោក សយ សុភាព បានថ្លែងអំណរគុណ លោក លីវ ស៊ាវគ័ង អនុប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសមាគម និងបុគ្កលិក ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច នាពេលកន្លងមក និងសង្ឃឹមថា ថ្នាក់ដឹកនាំសមាគមទាំងអស់ នឹងបន្តខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញការផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឱ្យកាន់តែសកម្មភាពថែមទៀត។ សមាសភាពថ្នាក់ដឹកនាំសសកច ដឹកន...
ឧកញ៉ា តែ តាំងប៉ ដឹកនាំថ្នាក់ដឹកនាំ ចុះ (MOU)  រវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ( FASMEC ) និងសមាគមមូលនិធិសម្ដេចតេជោ ជាមួយនឹង Austral asian Business Association ដើម្បីជំរុញលើកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញ ផលិតផលប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី

ឧកញ៉ា តែ តាំងប៉ ដឹកនាំថ្នាក់ដឹកនាំ ចុះ (MOU) រវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ( FASMEC ) និងសមាគមមូលនិធិសម្ដេចតេជោ ជាមួយនឹង Austral asian Business Association ដើម្បីជំរុញលើកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញ ផលិតផលប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានFASME នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះបាន ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល រៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ( FASMEC ) និង សមាគមមូលនិធិសម្ដេចតេជោ ជាមួយនឹង Austral asian Business Association (តំណាងដោយ លោក សារ៉ា ជេស៊ិន )ដោយមានគោលដៅជំរុញលើកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញ ផលិតផលប្រទេសកម្ពុជា ទៅកាន់ទីផ្សារ ប្រទេសអូស្ត្រាលី។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការធុរកិច្ច សមាគមមូលនិធិសម្តេចតេជោ រាជធានីភ្នំពេញ ។...
ឯកឧត្តម ហេង សួរ  និងថ្នាក់ដឹកនាំ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្មំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា ៖ «ក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី សូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា ទទួលបាននូវវឌ្ឍនភាពថ្មីៗថែមទៀត។» សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះវី...
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យយចូលឆ្នាំថ្មីប្រពៃណីចិន

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យយចូលឆ្នាំថ្មីប្រពៃណីចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្តីពីការរៀបចំប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ដូចតទៅ ៖ ១-ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។ ២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រា...
ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោកស្រី Rachel Thompson (រ៉ាឆេល ថមសុន) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅព្រឹកថ្ងៃអង្គារ ទី៦ខែកុម្ភៈឆ្នាំ២០២៤នេះ បាន កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះធ្វើឡើងក្នុងពេលដែលលោកស្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានថ្លែងគូសបញ្ជាក់ជូនសមភាគីADB ពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគោរព ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំឈានចូល ៨០ឆ្នាំ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគោរព ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំឈានចូល ៨០ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្មំពេញ:ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា ៖ «ក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី សូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា ទទួលបាននូវវឌ្ឍនភាពថ្មីៗថែមទៀត។» សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះវីរភាពដឹកនាំ របស់ សម្ដេ...