លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើទៅសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា
ភ្នំពេញ៖ លោក សាយ សំអាល់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។
សំណើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី។
លោក សាយ សំអាល់ មានប្រសាសន៍ថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដែលជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៥លាន បណ្ណជូនប្រជាពលរដ្ឋរួចហើយ ។
នៅមានប្រមាណ ២លានបណ្ណ កំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈរដ្ឋាភិបាលជប...








