ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចិននិងខ្មែរ៥នាក់ជាប់ពាក់ព័ន្ធនឹងការបង្កប់គ្រាប់បែកសណ្ឋាគារណាហ្គាវើលដ៍នៅភ្នំពេញ
ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៥នាក់ ក្នុងនោះ រួមមានជនជាតិចិន ចំនួន ៤នាក់ និងស្រីខ្មែរម្នាក់ ពាក់ព័ន្ធនឹងការ បង្កប់គ្រាប់បែក និង គ្រឿងបំផ្ទុះប្រព្រឹត្ត នៅមុខសណ្ឋាគារណាហ្គាវើលដ៍២ដែលជាកន្លែងកាស៊ីណូ (កន្លែងលេងល្បែងស៊ីសង មានច្បាប់អនុញ្ញាត) ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ជនសង្ស័យជនជាតិចិនទាំង៤នាក់ មានឈ្មោះ ៖ ទី-ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបេីករថយន្ត) ។ ទី-ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ។ ទី ៣- ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។
ទី ៤- ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។ ចំណែកឯ ជនជាតិខ្មែរ មាន ឈ្មោះ សួង ស្រីអ...








