ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តម នេត្រ ភក្ដ្រា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ឯកឧត្តម នេត្រ ភក្ដ្រា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់...
សម្តេចតេជោ ហ៊ុន សែន ស្មើរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន

សម្តេចតេជោ ហ៊ុន សែន ស្មើរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានថ្លែងបញ្ជាក់ថា ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូវបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។ នៅក្នុងជំនួប មុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា តាមរយៈសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា។ សិស្សនិសិ្សតដែលបញ្ចប់ការសិក្សាប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាធនធានដ៏សំខាន់ដែលមិនត្រឹមតែងាយស្រួល ក្នុងការរកការងារសមរម...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមជាវាគ្មិន ក្នុងវេទិកាស្រូវអង្ករលើកទី៧ “7th Eurofins Anuga Rice Conference” នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមជាវាគ្មិន ក្នុងវេទិកាស្រូវអង្ករលើកទី៧ “7th Eurofins Anuga Rice Conference” នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសអាឡឺម៉ង :ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកំឡុងពេលបំពេញបេសកកម្មដឹកនាំក្រុមហ៊ុនដែលជាសមាជិកចូលរួមការតាំងពិព័រណ៍អន្តរជាតិ Anuga International Food Fair 2025នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះបានចូលរួមជាវាគ្មិន នៅក្នុងវេទិកាស្រូវអង្ករលើកទី៧ (7th Eurofins Anuga Rice Conference) នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង ដែលវេទិកានេះផ្តោតលើប្រធានបទ «ស្ថានភាពការប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិនាពេលបច្ចុប្បន្ន-Current Opportunities and Challenges for International Rice Trade» ។ នៅក្នុងកម្មវិធីនេះដែរក៏មានវាគ្មិនមកពីសហរដ្ឋអាម៉េរិក ប៉ាគីស្ថាន អាឡឺម៉ង និង អ្នកជំនាញផ្នែកស្រូវនិរន្តរភាព អ្នកវិទ្យាសាស្ត្រស្រូវអំពី DNA ស្រូវអង្ករ និង ការគ្រប់គ្រងថ្នាំពុលកសិកម្ម និងសារធាតុនៅក្នុងគ្រាប់អង្ករផងដែរ។ ឧកញ៉ា ឡាយ ឈុនហួ ក៏បានបង្ហាញដល់អង្គវេទិកា នូវសក្តានុពលនៃការដាំដុះ ការកែច្នៃ ន...
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយនៅក្នុងឱកាសនោះ លោក Dat Pham បានជម្រាបជូនពីតួនាទីថ្មី ដោយចាប់ផ្តើមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ហើយការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការលើកកាន់តំណែងជា អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ហើយក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនពរឲ្យ លោក Dat Pham ទទួលបានជោគជ័យក្នុងមុខតំណែងថ្មីនេះផងដែ...
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើបណ្តាញហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា៖មានកំណើនយឺត និងមិនប្រាកដប្រជា៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកត្រូវបានព្យាករថា នឹងនៅតែមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងទសវត្សរ៍មុនៗ។ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចថា អតិផរណា (Inflation)៖ ទោះបីជាអតិផរណាបានចាប់ផ្តើមថយចុះនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ ក៏វាស្ថិតនៅកម្រិតខ្ពស់ដដែលនៅក្នុងប្រទេសជាច្រើនទៀត ដែលបង្កជាបញ្ហាដល់តម្លៃទំនិញនិងជីវភាពរស់នៅ។ លើសពីនេះ ឯកឧត្តម សូ ម៉ារ៉ា បង្ហាញទៀតថា«បំណុលខ្ពស់ (High Debt)៖ បំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោកនៅតែខ្ពស់ ដែលធ្វើឱ្យរដ្ឋាភិបាលនានាជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានធនធានតិចតួចក្នុងការដោះ...
នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ  

នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ  

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ ៖ តាមការគ្រោះទុកនាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលចត និងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។ បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕...
អ្នកឧកញ៉ា សួរ វីរៈ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងផ្គត់ផ្គងស្រូវស្រង៉ែ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ៥៦១០ តោន

អ្នកឧកញ៉ា សួរ វីរៈ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងផ្គត់ផ្គងស្រូវស្រង៉ែ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ៥៦១០ តោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គងស្រូវស្រង៉ែស្រាល រវាងសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប។ ពិធីចុះកិច្ចសន្យាលើវិស័យកសិកម្មដ៏ធំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ចសន្យានេះធ្វើឡើងក្នុងការផ្គត់ផ្គងស្រូវក្នុងបរិមាណ ៥ ៦១០តោន លើផ្ទៃដីទំហំ ៩៣៥ ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ #MLVT #HENGSour...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មសហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting)

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មសហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Tribe ភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting) ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធាន AHCA។ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦នេះ គឺជាវេទិការមួយដែលប្រមូលផ្ដុំទៅដោយប្រធានស្ថាប័នមកពីប្រទេសសមាជិកអាស៊ានទាំង១០ (និងតំណាងមកពី Timore-Leste ជាអ្នកសង្កេតការណ៍) ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការប្រកួតប្រជែងដោយស្មើភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅទូទាំងតំបន់។ កិច្ចប្រជុំនេ...