រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា«ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១នៅឆមាសទី១នៃឆ្នាំ២០២២ »
ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រសួងមហាផ្ទៃ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២នេះបានមានប្រសាសន៍ក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបញ្ហា ដែលជះឥទ្ធិពលពីវិបត្តិកូវីដ១៩ គួបផ្សំនឹងការប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគ្រោះធម្មជាតិ ដែល បានយារយីនៅគ្រប់ទីកន្លែង ជាពិសេសចំពោះការធ្វើសមាហរណកម្មពលករ ដែលបានត្រឡប់ពីប្រទេស គោលដៅប្រមាណជាង៣០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកចាកចេញពីភូមិស្រុកក្នុងរយៈពេលយូរ ខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពនិងងាយរងគ្រោះ ឱ្យទទួលបានស្ថានភាពល្អប្រសើរ មានការងារមុខរបរ ជាប្រក្រតី និងទទួលបានសេវាសង្គមទាំងឡាយ ។
ក្នុងនោះនៅក្នុងឆមាសទី១ នៃឆ្នា...








