ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្នុងរយៈពេលបីថ្ងៃ ក.ប.ប.បានដកហូតទំនិញចម្រុះមិនមានអនុលោមភាពជាង៣០០គីឡូក្រាមពីទីផ្សារ

ក្នុងរយៈពេលបីថ្ងៃ ក.ប.ប.បានដកហូតទំនិញចម្រុះមិនមានអនុលោមភាពជាង៣០០គីឡូក្រាមពីទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សាខា ក.ប.ប.រាជធានីភ្នំពេញ ខេត្តរតនគិរី តាកែវ បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តត្បូងឃ្មុំ ចំណុះឱ្យអគ្គនាយកដ្ឋាន ក.ប.ប.ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែតុលាឆ្នាំ២០ ២២នេះ ដឹកនាំកម្លាំងរបស់ខ្លួនចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទចរាចរនៅតាមផ្សារ ឮផ្ទះលក់ទំនិញនានា ដើម្បីបន្តទប់ស្កាត់ការដាក់លក់ទំនិញមិនមានគុណភាព និងបទដ្ឋានព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋ។ តាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីយើងបានដកយកសំណាកគំរូទំនិញហូបចុកមានទឹកត្រីទឹកស៊ីអ៊ីវនិងសាច់ក្រកសរុបចំនួន ៩គំរូរួចបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យអនុលោមភាពសារធាតុផ្សំនិងរកសារធាតុគីមីហាមឃាត់ផ្សេងៗ។ ទន្ទឹមនឹងនោះបានរកឃើញទំនិញហូបចុកទំនិញប្រើប្រាស់ចម្រុះហួ សកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាពនិងមិនអនុលោមតាមបទដ្ឋានបច្ចេកទេសសរុបចំនួន៣៣៩.៧១គីឡូក្រាមដោយធ្វើការដកហូ តយកមករក្សាទុកនៅស្នាក់ការសាខានិងបានចាត់វិធានការពិន័យអ...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បានចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធវេទិកាអុំទូកមាត់ទន្លេស្ទឹងសង្កែក្រុងបាត់ដំបង ខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បានចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធវេទិកាអុំទូកមាត់ទន្លេស្ទឹងសង្កែក្រុងបាត់ដំបង ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង:សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់កាលពីព្រឹកថ្ងៃទី៨ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញសម្ពោធវេទិកាអុំទូកមាត់ទន្លេស្ទឹងសង្កែក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ព្រឹកថ្ងៃដដែលនោះ សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពៅទៅកាន់ការបោះឆ្នាតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។ -ដោយឡែកនៅរសៀលថ្ងៃដដែល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ព...
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អញ្ជើញមានប្រសាសន៍នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរនិងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករវិស្វករនិងកម្មករ កម្មការរិនីទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។ សម្ដេចបានមានប្រសាសន៍ថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែ ព្រមទាំងស្ទឹងសង្កែសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។ សម្ដេចប...
រដ្ឋមន្រ្តីកសិកម្មកម្ពុជា វេង  សាខុន បានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុប

រដ្ឋមន្រ្តីកសិកម្មកម្ពុជា វេង សាខុន បានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប៊ែកហ្សិក: រដ្ឋមន្រ្តីបានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុបដែលជាកន្លែងទទួលរាល់ទំនិញ រួមទាំងផលិតផលកសិកម្មដែលនាំចូលមកសហភាពអឺរ៉ុប។ លោក Lazlo Avonts (Director Border Control Post Antwerp) បានធ្វើបទបង្ហាញជូនគណប្រតិភូជ្រាបអំពីតួនាទីរបស់ភ្នាក់ងាររបស់ Border Control Post Antwerp មានជាអាទិ៍÷ ១-ត្រួតពិនិត្យរាល់ផលិតផលកសិកម្មទាំងអស់ទាក់ទងជំងឺឆ្លងសត្វ រុក្ខជាតិ សត្វល្អិតចង្រៃ ថ្នាំពុលកសិកម្មនិងសារធាតុគីមីជាពិសេសអនាម័យ និងភូតគាមអនាម័យដែលត្រូវបានហាមឃាត់ដោយសហភាពអ៊ឺរ៉ុប។ ២-មានសមត្ថភាពធ្វើការត្រួតពិនិត្យចំណីអាហារ ជីគីមី ភូតគាមអនាម័យលើបសុឱសថ ដើម្បីការពារសុខភាពអ្នកបរិភោគ។ នាឱកាសនេះលោករដ្ឋមន្ដ្រីបានលើកឡើងសំណួរសំខាន់ៗមួយចំនួនទាក់ទងគោលការណ៍ ប្រូត្រកូល ឬលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ និយាមបច្ចេកទេសនិងច្បាប់ដែលតម្រូវដោយសហភាពអឺរ៉ុបមុ...
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជានិងសហការី ជួបពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពចំណីអាហារ

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជានិងសហការី ជួបពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពចំណីអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសប៊ែលហ្សិក:លោករដ្ឋមន្ដ្រីបានដឹកនាំក្រុមការងារបច្ចេក ទេសនៃរដ្ឋបាលជលផលនៅថ្ងៃទី៦ខែតុលាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពចំណីអាហារ (Deputy Dir ector General of Directorate-General for Health and Food Safety, DG SANTE)។ ជំនួបពិភាក្សាបានផ្តោតជាសំខាន់ទៅលើ ÷១- ពិនិត្យរួមគ្នាទៅលើវឌ្ឍនភាពនៃគម្រោង CAPFish អនុលោមទៅតាមប្រព័ន្ធសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប។ ២-ស្នើសុំធ្វើសវនកម្មបឋមនៅឆ្នាំ២០២៣និងសវនកម្មពេញលេញនៅឆ្នាំ២០២៤ សម្រាប់ការចុះបញ្ជីកម្ពុជាជាប្រទេសមានសិទ្ធិនាំចេញផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប និង៣-ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធីស្តីពី"កម្មវិធីជាតិតាមដានសំណល់បសុឱសថនិងសារធាតុគីមីក្នុងវារីវប្បកម្ម,National Residue Monitoring Program"។ លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះគ ណ:កម្មការអគ្...
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន)

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក​​ សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកអគ្គនាយករងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ លោក​​ ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីទិដ្ឋភាពទូទៅ និងខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងអនុក្រឹត្យនេះ។ ឯកឧត្តមបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ មានការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហ...

អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.»ជួប​​ពិភាក្សាការងារ «Curtesy Meeting» ជាមួយអគ្គនាយកក្រុមហ៊ុន DANONE ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌា រួមទាំងសហការី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)÷ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»កាលពីសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ «Curtesy Meeting» ជាមួយ Mr.Thibaut HELLEPUTEE អគ្គនាយកក្រុមហ៊ុន DANONE ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌា រួមទាំងសហការី។ កិច្ចពិភាក្សានេះបានរៀបចំឡើងក្នុងបន្ទប់ប្រជុំតូប៉ាស់ ក្នុងពិធីពិសារអាហារថ្ងៃត្រង់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ជែលបានរៀបចំឡើងដោយក្រុមហ៊ុនដាណន់កម្ពុជា DANONE (Cambodia) លើបញ្ហាទូទៅមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភជាសកល និងដំណោះស្រាយ សមស្របនានាដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម តាមទស្សនវិស័យពិភពលោកមួយ សុខភាពមួយ (ONE PLANET. ONE HEALTH) តាមរយៈការអនុវត្តសកម្មភាពអាទិភាពដូចជា ការអប់រំផ្សព្វផ្សាយច្បាប់ និង...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ នៃប្រទេសថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ នៃប្រទេសថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ នេះបានអនុញ្ញាតឱ្យ លោក​ អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក​ Anek Laothamatas បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនៅពេលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសថៃ ជូនចំពោះសម្ដេចតេជោ។ លោក​ក៏បានគោរពជម្រាបជូនសម្ដេចតេជោថាគោលបំណងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១)គោរពសូមផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា»គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ង...
មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ/កំពង់ធំ)៖ ទំនិញវេចខ្ចប់ស្រេច ទំនិញឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខត្រូវបានមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីយើងពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេ យ៉ាងណាមិញ បានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២១គីឡូក្រាម។ ទំនិញទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាព ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។...