តុលាការកំពូលបង្វិលសំណុំរឿងឧក្រិដ្ឋ-គ្រឿងញៀនជនជាតិចិន ២នាក់ទៅកាន់តុលាការឧទ្ធរណ៍ជំនុំជម្រះសារជាថ្មីឡើងវិញ
ភ្នំពេញ:តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ ២០២២នេះ ប្រកាសសាលដីកានិងបានធ្វើការបង្វិលបណ្ដឹងសារទុក្ខរបស់ជាប់ចោទ ជនជាតិចិន ចំនួន ២នាក់ ទៅកាន់ សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ដើម្បីធ្វើការ ជំនុំជម្រះ សារជាថ្មី ឡើងវិញ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តិ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី ឆ្នាំ ២០១៩។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកនិន ណុន បានថ្លែងថា: មូលហេតុ ដែលចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល សម្រេច ចេញដីកាចាត់របៀប ដោយបង្វិលសំណរឿងឧក្រិដ្ឋនេះ ទៅកាន់ សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះឡើងវិញ គឺដោយសារតែ
មានចំណុចសង្ស័យ និង ចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណា នៅឡើយ។
លោកចៅក្រម និល ណុន ឮបានថ្លែងអោយដឹងថាជនជាប់ចោទ២នាក់ មានឈ្មោះ ៖ Hong Ren Lien ភេទប្រុស អាយុ ៣៥ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ Yang Rui Hao ភេទប្រុស អាយុ ២៤ ឆ្ន...








