អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងនីតិវិធីស៊ើបអង្កេត
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថ្ងៃអង្គារ ពុធ ទី៩ -១០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសា លាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី។
កម្មវិធីនេះ វាគ្មិនបានបង្ហាញ បទពិសោធន៍ល្អៗ ដល់នគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួម ពីលោក អ៊ឹម ឧត្តម លោកស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. និងសិក្ខាកាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាន សាខា ក.ប.ប. រាជធានី ខេត្ត សរុបចំនួន១២៥រូប។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មានមតិស្វាគមន៍ និងថ្លែងអំណរគុណវត្តមានដ៏ខ្ពង់ខ្ពស់ របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្...








