ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានទទួល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោក យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់ លោកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។ លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃក...
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ តាមការក្រាបង្គំទួលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជំរាបជូនថា លោកស្រី ឡូវ ហ្គេចម៉ី ជាម្ចាស់ ជី អុឹម សំអាងការ និងជាបុត្រី ជាទីស្រឡាញ់ របស់​លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។...
ក្រុមហ៊ុនប្រេងរុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី

ក្រុមហ៊ុនប្រេងរុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ​៖ ក្រុមហ៊ុនឧស្ម័នខ្នាតយក្សរុស្ស៊ី Gazprom បានផ្អាកទាំងស្រុងការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី ដោយសារតែប្រទេសទាំង២នេះ មិនបានទូទាត់ជាប្រាក់រូប្លិ៍ ។ នេះបើយោងតាមការអះអាងឲ្យដឹងពីក្រុមហ៊ុននៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ។ យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារកាលពីថ្ងៃទី ២៣ ខែមីនាថា កិច្ចសន្យាឧស្ម័នបច្ចុប្បន្នរបស់រុស្ស៊ី ជាមួយប្រទេសអមិត្ត ដែលរួមទាំងប៉ូឡូញ និងប៊ុលហ្គារី នឹងត្រូវទូទាត់ជាប្រាក់រូប្លិ៍ ខណៈដែលរយៈពេល១សប្តាហ៍ក្រោយមក នៅថ្ងៃ ៣១ ខែមីនា លោកពូទីន បានចុះហត្ថលេខាលើបទបញ្ជា ហើយនិងអនុវត្តន៍វា នៅថ្ងៃទី ១ ខែមេសា ។ រុស្ស៊ី បានអះអាងថា ពួកគេបានជូនដំណឹងដល់អ្នកផ្តល់កុងត្រារបស់ខ្លួនទាន់ពេលវេលា ប៉ុន្តែមកដល់ថ្ងៃអង្គារ ក្រុមហ៊ុន Gazprom បាននិយាយថា ពួកគេនៅមិនទាន់ទទួលបានការទូទាត់ណាមួយពីក្រុមហ៊ុនឧស្ម័នប៉ូឡូញ និងប៊ុលហ្គារ...
ក្រុមហ៊ុនផលិតដ្រូនធំបំផុតរបស់ពិភពលោក DJI ផ្អាកប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី និងអ៊ុយក្រែន

ក្រុមហ៊ុនផលិតដ្រូនធំបំផុតរបស់ពិភពលោក DJI ផ្អាកប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី និងអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចិន៖ ក្រុមហ៊ុនផលិតដ្រូនធំបំផុតរបស់ពិភពលោក DJI បានផ្អាករាល់សកម្មភាពធុរកិច្ចទាំងអស់របស់ខ្លួននៅប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន បានជំរុញឲ្យក្រុមហ៊ុនផលិតដ្រូនរបស់ចិនមួយនេះ ចាត់វិធានការដើម្បីបញ្ឈប់ដ្រូនរបស់ខ្លួនពីការប្រើប្រាស់ដោយរុស្ស៊ី ។ ប៉ុន្តែលោកTaras Troiak គឺជាប្រធានសហព័ន្ធម្ចាស់យានដ្រូនអ៊ុយក្រែនបាននិយាយប្រាប់ BBCថា លោកនៅតែមានមន្ទិលសង្ស័យថាតើវានឹងបញ្ឈប់យោធារុស្ស៊ី ពីការប្រើប្រាស់ដ្រូនក្រុមហ៊ុន DJI ឬ ។ លោកនិយាយថា ការផ្គត់ផ្គង់ដ្រូននៅតាមហាង អាចនឹងអស់ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ប៉ុន្តែតាមគំនិតរបស់លោក ពួកគេអាចនឹងរត់ពន្ធដ្រូនដោយងាយស្រួលចូលរុស្ស៊ី ចេញពីចិន ។ លោកបន្តថា ដ្រូនត្រូវបានប្រើប្រាស់ដោយយោធារុស្ស៊ី សម្រាប់ការឈ្លបការរណ៍រយៈចម្ងាយជិត ។ ពួកគេនឹងប្រើប្រាស់វាដើម្បីស្វែងរកទាហានណាម្នាក់នៅក្បែរ ដើម្បីប្រាកដថា គ្មាននរណាម្នាក់នៅជិតពួកគេនោះទេ ។ លោកបាន...
ក្រុមហ៊ុន ហ៊ួត ជា នាំយកផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំមាន​​គុណសម្បត្តិការ៉ូ ខ្នាតធំ

ក្រុមហ៊ុន ហ៊ួត ជា នាំយកផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំមាន​​គុណសម្បត្តិការ៉ូ ខ្នាតធំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រុមហ៊ុន ហ៊ួត ជា សូមណែនាំផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំ0,9m X 1.8 m ១សន្លឹកស្មើ និង1.62m2 ក្នុង១ កេសមាន2សន្លឹកមាន3.24m2 មានទង្ងន់ 85គីឡូគុណសម្បត្តិការ៉ូ ខ្នាតធំនេះ - មានធំហ៊ុធំស្អាតប្លែក - ងាយស្រួលក្រាល - មិនងាយរបើក - មានរ៉ងស្មើ ស សារ៉ាយ ស្អាតមើលទៅដូចផ្ទៃតែមួយ - ពេញនិយមប្រទេសជឿនលឿន USA ឌុយបៃ អឺរ៉ុប - មិនងាយសិករិចរិល ឬ ឆ្កូត - សាច់ល្អ មាំ ហាប់ណែន - ផ្ទៃរលោងភ្លឺ ស្អាត - ផលិតដោយរោងចក្រធំជាងគេ - មានកាណែនាំរបៀបក្រាលជូនឬជួយក្រាលជូន សូមកុំភ្លេចក្រុមហ៊ុនហ៊ួត ជា នាំចូលបរិក្ខាសមណង់ពីបរទេសមានសាខាច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងលេខ ☎️ 096 86 83 091 / 095 8888 10។...
រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគជប៉ុនបានជួយសេដ្ឋកិច្ចពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគជប៉ុនបានជួយសេដ្ឋកិច្ចពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣- ២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុននៅទីស្តីការក្រសួងការងារ។ លោក អ៊ិត សំហេង សម្តែងការរីករាយដែលបានជួបជាមួយខាងសមាគមជប៉ុនកម្ពុជា(JC A) ដែលជាឱកាសមួយក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ឯកឧត្តមសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេមនៅវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេមនៅវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជានៅ២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ហើយការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមនាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកកីឡាករ កីឡាការិនីទាំងអស់ ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប លោក​​ ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។ នៅក្នុងជំនួបនេះ លោក​ ចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា លោក​​ពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ លោក ចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាង...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បាន​​អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។ ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។...
ពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​​បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញាឆ្នាំ២០២២នៅមជ្ឈមណ្ឌលសន្និ...