ក្រុមឈ្មួញបន្តនាំជ្រូកឆ្លងដែនពីវៀតណាមចូលកម្ពុជាដោយសេរីតាមច្រកក្រសាំងជ្រំស្រុកស្វាយជ្រំ
(ខេត្តស្វាយរៀង)៖ក្រុមពលរដ្ឋនិងមន្ត្រីពេទ្យសត្វខេត្តបានឲ្យដឹងថាក្រុមឈ្មួញបានបន្តសកម្មភាពនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមករាល់ថ្ងៃ ក្នុង១ ថ្ងៃៗរាប់រយក្បាល គឺពី៣០០ ក្បាលទៅ៦០០ ក្បាល ដឹកតាមរថយន្តសាំយ៉ុង តាមព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចបន្ទាប់មក ចាប់ផ្តើមផ្ទេរដាក់រថយន្តធំដឹកទៅកាន់រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរអោយដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាមាន ក្រុមឈ្មួញបាននាំសត្វជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែន ចែកខេត្តគឺភូមិក្រាំងលាវ ស្រុក ពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
មន្ត្រីខាងលើបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែមេសាខាងវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាមលើកដាក់ទូកសាឡង់ឆ្លងព្រែក...








