ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា

អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជាក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលផ្លែឈើលើកទី១៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះដែរ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាលបានចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥។ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្រោមអធិប តីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ន...
លោក ហេង សួរ និងក្រុមគ្រួសារ គោរពថ្វាយចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦យាងចូល៨៧ព្រះវស្សា​របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ  ព្រះវររាជមាតាជាតិខ្មែរ

លោក ហេង សួរ និងក្រុមគ្រួសារ គោរពថ្វាយចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦យាងចូល៨៧ព្រះវស្សា​របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នាឱកាសដ៏មហាប្រសើរឧត្ដុង្គឧត្ដមថ្លៃថ្លានិងនក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦យាងចូល៨៧ព្រះវស្សា​របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល​។ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ហេង សួរ បានគោរពផ្ញើសារថា"នៅថ្ងៃនេះ​ទូលព្រះបង្គំខ្ញុំបាទ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមានទេវតារក្សាព្រះមហា សេ្វតច្ឆត្រព្រមទាំងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ស​ម្ដេ​ច​ព្រះមហាក្ស​ត្រី ព្រះវររាជមាតាជាតិខ្មែរ"។ សូម​ព្រះអង្គ​មាន​ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់​ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏​ត្រជាក់​ត្រជុំ ស​ម្រាប់​ប្រជារាស្ត្រ​ខ្មែរ ជាកូន​ចៅ ចៅទួ...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀមរាប

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តសៀមរាប៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀម រាប ។ សិក្ខាសាលានេះមានការចូលរួមជាអធិបតីពី លោក ស៊ិន ស៊ីដេត អគ្គនាយករង អគ្គនាយកដ្ឋាន ក.ប.ប.តំណាងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.និងជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ ក្រៅពីនេះដោយសមាសភាពចូលរួមពីក្រុមឯកទេសផលិតផលហា ឡាលកម្ពុជា មន្ទីរពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន សិប្បកម្ម និងនិស្សិត ប្រមាណជិត១០០នាក់។ សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងគោល បំណង ផ្សព្វផ្សាយនិងបញ្ជ្រាបការយ...
ក្រុមហ៊ុនថប៤រៀលធី ឯ.ក ត្រូវការជ្រេីសរេីសដៃគូសហការលក់គម្រោង!

ក្រុមហ៊ុនថប៤រៀលធី ឯ.ក ត្រូវការជ្រេីសរេីសដៃគូសហការលក់គម្រោង!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ក្រុមហ៊ុនថប៤រៀលធី ឯ.ក(Top4Realty Co,. Ltd) គឺជាក្រុមហ៊ុនអចលនទ្រព្យដែលឈានមុខគេនៅប្រទេស កម្ពុជាដែលមានបំរើសេវាកម្មដូចជា÷ ១-ទិញ លក់ ជួល អចលនទ្រព្យ គ្រប់ប្រភេទ ២-វាយតម្លៃអចលនទ្រព្យ គ្រប់ភេទ ៣-ប្រឹក្សារយោបលអចលនទ្រព្យ គ្រប់ប្រភេទ ៤-គ្រប់គ្រងអចលនទ្រព្យ គ្រប់ប្រភេទ ក្រុមហ៊ុនTOP4 REALTY CO,.LTDគឺជាសហគមន៍ដែលមានការចែករំលែកនិងផ្តល់អត្ថប្រយោជន៍ខ្ពស់ជាមួយសេរីភាពហិរញ្ញវត្ថុ ដើម្បីចូលរួមលើកស្ទួយធន់ធានជំនាន់ក្រោយ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពអស្ចារ្យ និងរុងរឿងលើសកលលោក។ ក្រុមហ៊ុនយើងខ្ញុំចុះបញ្ជីត្រឹមត្រូវ និងទទួលបានអជ្ញាបណ្ណ័ជាក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់។ ដំណឹងជ្រេីសរេីសដៃគូសហការលក់! សម្រាប់បងប្អូនជាភ្នាក់ងារមានក្រុមការងារច្រើនកំពុងតែស្វែងរកក្រុមហ៊ុន និងគម្រោងល្អសម្រាប់សហការលក់។ អត្ថប្រយោជន៍បងប្អូនទទួលបាន៖ 1. ផ្តល់ជូនការិយាល័យសម្រាប់ធ្វើការ និងសាលប្រជុំក្រុមការងារ។ 2. ផ្ត...
លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសាអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានតែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសាអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានតែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសារគោ រពអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ ឆ្លៀងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោកក៏បានជូនពរ លោក សំហេង បុរស ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវ៉ៃនិងសម្រេចជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសសូមជួបតែ ពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។...
រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ (Mobile Lab) គាំទ្រដល់កិច្ចពង្រឹងសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារ

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ (Mobile Lab) គាំទ្រដល់កិច្ចពង្រឹងសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ត-ក្រុង: ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប .ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប.ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។ ក្នុងបេសកកម្មនេះមន្ត្រីយើងបានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត យកមកវិភាគស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានវិភាគខាងលើ មន្ត្រីជំនាញមន្ទីរពិសោធន៍បានរកឃើញ សំណ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក(FIFA WORLD CUP)ដែលបានមកដល់ប្រទេស​កម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤...
រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ

រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ TVET DAYនាឆ្នាំនេះនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញសីលធម៌វិជ្ជាជីវៈនិងផលិតភាពខ្ពស់ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVETបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”នាព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្ររៀបចំឡើងដោយក្រសួងការងារ និ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលស្គាល់ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួស សន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព និងពិភាក្សាផ្សេងៗហើយការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ៕...
មន្រ្តីជំនាញ ក.ប.ប.ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

មន្រ្តីជំនាញ ក.ប.ប.ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាបនិងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ និង១៣ខែមិថុនាឆ្នាំ២០២២បន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន២៨ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈចៀសវាងការកេងប្រវ័ញ្ចពីអតិថិជនជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងទ ប់ស្កាត់រាល់សកម្មភាពបំពាននឹងច្បាប់ ឬមិនស្មោះត្រង់ណាមួយ។ យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...