ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បាន​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិ​លេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)ក្នុងខេត្តកណ្តាល។ ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក​​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យលោក​​បានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។ លោក​បាន​លើកឡើងថា លោក​​​ពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។លោក​​បានជម្រាបជូនសម្តេចតេជោ​ថា រយៈពេលជាងមួយខែកន្លងមកនេះ លោក​​សង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ លោកបាន​​​​និយាយ​ថា ប្រទេសប៉ាគីស្ថាន ចាត់ទ...
លទ្ធផលនៃសិក្ខាសាលាស្តីពី“ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ផលបច្ច័យបញ្ហាប្រឈមនិងកំណេីនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ាន”

លទ្ធផលនៃសិក្ខាសាលាស្តីពី“ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ផលបច្ច័យបញ្ហាប្រឈមនិងកំណេីនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ាន”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណេីនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយ ដោយបានអញ្ជើញមកចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២(២០២១- ២០៣០)បន្ទាប់ពីដំណាក់កាលទី១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ២០២០ កន្លងមក ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប )ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធ...
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ ធ្លាក់នៅខេត្តក្វាងស៊ី

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ ធ្លាក់នៅខេត្តក្វាងស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:ក្រុមមន្រ្តីចិន បានអះអាងថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំ ក្នុងខេត្តក្វាងស៊ី ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន(CAA) បានរាយការណ៍ថា អ្នកដំណើរ ១២៣នាក់ និងអាកាសយានិក ៩នាក់ បាននៅលើយន្តហោះមួយគ្រឿងនេះ ។ ចំនួនគ្រោះថ្នាក់ និងមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ គេនៅមិនទាន់ដឹងច្បាស់នោះទេ ។ សារព័ត៌មានរដ្ឋចិន បានរាយការណ៍ថា យន្តហោះ Boeing 737-800 បានធ្លាក់នៅតំបន់ភ្នំស្ថិតក្នុងទីក្រុងអ៊ូជូ ក្នុងនោះការផ្ទុះយន្តហោះបណ្តាលឲ្យមានភ្លើងឆេះព្រៃផងដែរ ។ ក្រុមការងារសង្រ្គោះ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយ CAAបានិយាយថា ពួកគេបានដាក់ពង្រាយបុគ្គលិករបស់ខ្លួនទៅកាន់ទីនោះផងដែរ ។ ជើងហោះហើរ Flight MU5735 បានចាកចេញពីទីក្រុងគុនមីង នៅវេលាម៉ោ ១ និង១១នាទីរសៀល ម៉ោងក្នុងស្រុក ហើយគ្រោងនឹងធ្វើដំណើរទៅដល់ខេត្តក្វាងជូ នៅវេលាម៉ោង ៣ និង ៥នាទី ។ កន្លែងតាមដានជ...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់ ករណីឆ្លងសហគមន៍ 92 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 135,085 នាក់ អ្នកជាសះស្បើយ= 131,038 នាក់ អ្នកស្លាប់= 3,052 នាក់។
បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បាននិយាយព្រមានពិភពលោកថា ផលវិបាកមិនអាចប៉ាន់ស្មានបាន ប្រសិនបើមហាអំណាចនុយក្លេអ៊ែរត្រូវបានបង្ខំឲ្យទាល់ច្រក ហើយពួកគេមិនគួរប្រើប្រាស់អាវុធនោះឡើយ ហើយនយោបាយប្លុកយោធាត្រូវតែត្រូវបានបដិសេធ ដែលការអត្ថាធិប្បាយនេះកើតមានឡើង រយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្រមានសមភាគីចិន លោកXi Jinping ថានឹងមានផលវិបាកដូចគ្នា ប្រសិនបើចិនជួយគាំទ្រសកម្មភាពយោធានៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលជាសេនារិយោមួយដែលគេមើលឃើញថា ស្រួលមិនស្រួលបើសិនជាភាគីជម្លោះទាំង២ មិនបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកទេនោះ រហូតដល់ការប្រើប្រាស់អាវុធមហាប្រល័យ សង្រ្គាមលោកច្បាស់ជានឹងផ្ទុះឡើងជាក់ជាពុំខាននោះឡើយ ។ ថ្លែងនៅឯវេទិកាអន្តរជាតិលើកទី៤ស្ដីពីសន្តិសុខ និងយុទ្ធសាស្ត្រ ក្នុងទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់រូបនេះ បានគាំទ្រការវិនិច្ឆ័យរបស់ក្រុង Moscow ដែលស្ដីបន្ទោសអង្គការ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​​វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅ​​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។ លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស...
ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនផលិតប្រេងខ្នាតយក្ស Aramco គ្រប់គ្រងដោយរដ្ឋអារ៉ា​ប៊ីសាអូឌីត មានគម្រោងបង្កើនការវិនិយោគទុនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងការផលិតថាម​ពលបន្ថែមទៀត ក្រោយពួកគេរាយការណ៍ប្រាក់ចំណេញកើនឡើងទ្វេដងរបស់ខ្លួនក្នុងឆ្នាំ ២០២១ ។ ក្រុមហ៊ុនមួយនេះមានបំណងបង្កើនទិន្នផលរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំក្រោយ។តម្លៃថាមពល បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលតម្រូវការទាមទារច្រើនការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ សង្រ្គាមនៅអ៊ុយក្រែន និងភាពស្ទាក់ស្ទើលើការពឹងផ្អែកថាមពេលរុស្ស៊ី បានបន្ថែមសំពាធស្វែងរកប្រភពថាមពលបន្ថែមទៀត ។ គម្រោងរបស់ក្រុមហ៊ុន Aramco ទំនងជាទទួលបានការស្វាគមន៍ពីក្រុមអ្នកនយោបាយ ដែលព្រួយបារម្ភពីផលប៉ះពាល់លើតម្លៃថាមពលខ្ពស់ ថ្វីត្បិតតែការបង្កើនការវិនយោគទុននេះ មានគោលដៅបង្កើនទិន្នផល ក្នុងរយៈពេលពី ៥ឆ្នាំ ដល់ ៨ឆ្នាំក៏ដោយ ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Joh...
រដ្ឋមន្រ្តី វង សូត្រ បំពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា

រដ្ឋមន្រ្តី វង សូត្រ បំពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ បានពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា កាលពីខែមីនាឆ្នាំ២០២២។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើង ក្នុងពិធីអបអរសាទរសមិទ្ធផលថ្មីៗលើវិស័យពុទ្ធិចក្រក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេកឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តដូន​ដោក​ខាងលិចស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ។ លោក ហៃ ស៊ីណា គឺជាអ្នកកាសែតខ្មែរមួយធ្លាប់បាន​អធិប្បាយព័ត៌មានសេដ្ឋកិច្ចនិងនយោ​បាយ​​រូប មានស្រុកកំណើត នៅភូមិនដូនដោក ឃុំជាច ស្រុកកំចាយម...