ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារពិភពលោកព្រមានពីគ្រោះមហន្តរាយរបស់មនុស្សដោយសារវិបត្តិស្បៀងអាហារ

ធនាគារពិភពលោកព្រមានពីគ្រោះមហន្តរាយរបស់មនុស្សដោយសារវិបត្តិស្បៀងអាហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោងតាមការលើកឡើងរបស់ប្រធានធនាគារពិភពលោក(World Bank) លោក David Malpass បានឲ្យដឹងថា ពិភពលោក នឹងប្រឈមគ្រោះមហន្តរាយរបស់មនុស្សដោយសារវិបត្តិស្បៀងអាហារ កើតឡើងពីការវាយលុករបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ជាមួយ BBCលោក Malpass ដែលដឹកនាំស្ថាប័នទទួលបន្ទុកសម្រាលទុរ្ភិក្សសកល បានធ្វើការព្រមានថា ការហក់ឡើងខ្ពស់បំផុតតម្លៃស្បៀងអាហារ នឹងជំរុញឲ្យមនុស្សរាប់រយលាននាក់ ធ្លាក់ក្នុងទុរ្ភិក្ស និងអាហារូបត្ថម្ភទាប បើសិនជាវិបត្តិមួយនេះនៅតែបន្ត ។ លោកបាននិយាយនៅក្រៅជំនួបរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និង World Bankនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិកថា វាគឺជាគ្រោះមហន្តរាយរបស់មនុស្ស មានន័យថា អាហារូបត្ថម្ភ នឹងធ្លាក់ចុះ ប៉ុន្តែក្រោយមកវានឹងក្លាយជាការប្រឈមនយោបាយផងដែសម្រាប់រដ្ឋាភិបាលដែលមិនអាចធ្វើអ្វីបានសោះ ពួកគេមិនបានបង្កវានោះទេ តែបែរជាពួកគេមើលឃើញតម្លៃហក់ឡើងខ្ពស់ ។ World Bank គណនាឃើញថាអាចនឹងមានកំណើន...
បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសស្រីលង្កា ក្រោយនគរបាលបាញ់ប្រហារមកលើក្រុមបាតុករ

បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសស្រីលង្កា ក្រោយនគរបាលបាញ់ប្រហារមកលើក្រុមបាតុករ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ មនុស្សរាប់ម៉ឺននាក់ នៅទូទាំងប្រទេសស្រីលង្កា បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅថ្ងៃពុធនេះ រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមនគរបាល បាញ់ប្រហារមកលើក្រុមបាតុករ ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ជាហេតុធ្វើឲ្យឆាបឆេះបាតុកម្មទ្រង់ទ្រាយធំ ស្របពេលជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅស្រីលង្កា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។ ក្រុមបាតុករ ប្រើប្រាស់រថយន្ត បិទផ្លូវសំខាន់ៗនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ខណៈពួកគេ តវ៉ាប្រឆាំងនឹងការបាញ់ប្រហារ ក៏ដូចជាការឡើងថ្លៃប្រេង ហើយនិងការខកខានរដ្ឋាភិបាល ដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ ការបាញ់ប្រហារនេះដែរគឺជាការបាញ់ប្រហារលើកដំបូងដោយកងកម្លាំងសន្តិសុខស្រីលង្កាអំឡុងបាតុកម្ម​រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។ ការបាញ់ប្រហារ បានកើតឡើងកាលពីថ្ងៃអង្គារ នៅស្រុករ៉ាមប៊ូកកាណា ស្ថិតនៅចម្ងាយ ៩០គ.មភាគឦសានរដ្ឋធានីកូឡុំបូ ។ ក្រុមមន្រ្តីនគរបាល ១៥នាក...
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» និងសហការីបានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគី ដើម្បីពិនិត្យ និងពិភាក្សាលើអនុក្រឹត្យស្តីពី “ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា”

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» និងសហការីបានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគី ដើម្បីពិនិត្យ និងពិភាក្សាលើអនុក្រឹត្យស្តីពី “ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងសហការី នៅ​​ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគី ដើម្បីពិនិត្យ និងពិភាក្សាលើអនុក្រឹត្យស្តីពី “ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា”។ កិច្ចប្រជុំទ្វេរភាគីនេះគឺជាការពិនិត្យ និងពិភាក្សាលើអនុក្រឹត្យរវាងក្រសួងពាណិជ្ជកម្ម ដែលមានលោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ តំណាងក្រសួងពាណិជ្ជកម្ម និងលោក​​ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការតំណាងក្រសួងសុខាភិបាល និងសហការី។...
ក្រុមមេដឹកនាំ IMF និង World Bankជជែកគ្នាពីសង្រ្គាមនិងសេដ្ឋកិច្ចសកលលោក

ក្រុមមេដឹកនាំ IMF និង World Bankជជែកគ្នាពីសង្រ្គាមនិងសេដ្ឋកិច្ចសកលលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖ មេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)និងធនាគារពិភពលោក(World Bank) បានពិភាក្សាពីការព្យាករណ៍លើសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដោយសារសង្រ្គាមអ៊ុយក្រែន ដល់ដំណើរការទៅមុខរបស់ខ្លួន ។ ប្រធានគ្រប់គ្រង IMFលោកស្រី គ្រីស្តាលីណា ចចជីវ៉ា និងប្រធានWorld Bankលោក ដេវីដ ម៉ាល់ផាស់ បានជជែកគ្នាអំឡុងជំនួបប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។ សេដ្ឋកិច្ចពិភពលោក បានងើបឡើងវិញជាមួយសន្ទុះកម្លាំងដ៏គួរភ្ញាក់ផ្អើលពីឆ្នាំ ២០២០ ប៉ុន្តែបានជួបដំណើរធ្លាក់សេដ្ឋកិច្ចខ្លាំងដោយសារជំងឺ COVID-19 ។ IMFព្យាករណ៍ពីការហក់ឡើងខ្ពស់តម្លៃអ្នកប្រើប្រាស់ចំនួន៥,៧ភាគរយនៅតាមប្រទេសសេដ្ឋកិច្ចជឿន​លឿន​របស់ពិភពលោក ក្នុងឆ្នាំនេះ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៨៤ ។ នៅសហរដ្ឋអាមេរិក អតិផរណា កំពុងហក់ឡើងខ្ពស់ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ។ ធនគារកណ្តាលអាមេរិក កំពុងដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការហក់ឡើ...
បទអត្ថាធិប្បាយ៖ ការផ្តល់អាវុធបន្ថែមទៀតរបស់អាមេរិកនិងលោកខាងលិចទំនងជាអាចនឹងបញ្ឆុះ​សង្រ្គាមអ៊ុយក្រែនកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត

បទអត្ថាធិប្បាយ៖ ការផ្តល់អាវុធបន្ថែមទៀតរបស់អាមេរិកនិងលោកខាងលិចទំនងជាអាចនឹងបញ្ឆុះ​សង្រ្គាមអ៊ុយក្រែនកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖ សង្រ្គាមអ៊ុយក្រែនអាចនឹងឆាបឆេះកាន់តែខ្លាំងក្លាជាងនេះក្រោយពេលដែលអាមេរិក និងលោកខាងលិច សន្យាផ្តល់គ្រឿងសញ្វវុធបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងគីវ ខណៈដែលរុស្ស៊ី ព្រមានទីក្រុងវ៉ាស៊ីងតោនពីផលវិបាកមិនអាចនឹកស្មានដល់នោះ ។ រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាមេរិករួចហើយថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិយាយថា យន្តហោះដឹកអាវុធចំនួន៧គ្រឿង របស់សហរដ្ឋអាមេរិកទៅអ៊ុយក្រែន នឹងធ្វើដំណើរទៅសហភាពអឺរ៉ុប ក្នុងពេល២៤ម៉ោងទៀត ខណៈបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន បានប្ដេជ្ញាគាំទ្រផ្នែកគ្រឿងសព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីក្នុងភាគ...
សម្តេចក្រឡាហោម ស ខេង​ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រងដឹកនាំមន្រ្តីពន្ធនាគារ

សម្តេចក្រឡាហោម ស ខេង​ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រងដឹកនាំមន្រ្តីពន្ធនាគារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រងដឹកនាំមន្រ្តីពន្ធនាគារ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងនិងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតនៃក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួនដែលជាសំណូមពររបស់អគ្គនាយកដ្ឋានពន្ធនាគារ ៕...
ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើប្រាស់

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញគ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ខេមបូឌាដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្ម...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 27 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 24 នាក់ និងស្លាប់ 01 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 27 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 24 នាក់ និងស្លាប់ 01 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 27 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 24 នាក់ និងស្លាប់ 01 នាក់ ករណីឆ្លងសហគមន៍ 27 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,117 នាក់ អ្នកជាសះស្បើយ= 132,825 នាក់ អ្នកស្លាប់= 3,056 នាក់។
យោធាអ៊ុយក្រែននិយាយពីការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន

យោធាអ៊ុយក្រែននិយាយពីការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ អ្នកនាំពាក្យអគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន លោក អូឡេកសាន់ដឺ ស្ទូពូន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ី បច្ចុប្បន្នកំពុងផ្តោតសំខាន់លើកិច្ចខិតខំរបស់ពួកគេ ក្នុងការដណ្តើមគ្រប់គ្រងទាំងស្រុងតំបន់ដូណេតស្ក៍ និងតំបន់លូហានស្ក៍ ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថតជាវីដេអូទុក លោក ស្ទូពូនកត់សំគាល់ឃើញថា ផែនការសំខាន់របស់យោធា គឺទម្លុះការការពាររបស់ទាហានអ៊ុយក្រែន នៅតំបន់លូហានស្ក៍ និងតំបន់ដូណេតស្ក៍ ក៏ដូចជា ដណ្តើមការគ្រប់គ្រងទាំងស្រុងទីក្រុងម៉ារៀប៉ូល ។ លោកបន្តថា កងកម្លាំងរុស្ស៊ី បានព្យាយាមផងដែររុលចូលឲ្យដល់ព្រំដែនរដ្ឋបាលតំបន់ឃឺសុនហើយលោកបានចោទប្រកាន់រុស្ស៊ី ថាបានផ្លោងគ្រាប់កាំភ្លើងធំមកលើគោលដៅជនស៊ីវិលនៅក្នុងទីក្រុង មីកូឡែវ ។ លោកស្ទូពូន អះអាងថា សម្ព័ន្ធមិត្តរុស្ស៊ី គឺប្រទេសបេឡារុសបន្តផ្តល់ដែនដីរបស់ពួកគេ សម្រាប់ការវាយប្រហារតាមច្រកអាកាសមកលើទឹកដីអ៊ុយក្រែន និងឈ្ល...
ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣

ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤នៅថ្ងៃទី១៩ខែមេសានេះ ដោយសម្តេចបញ្ជាក់ថា ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធសមិទ្ធផលថ្មីៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា...