បទវិភាគ៖តើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?
បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់សុចនាករទាំងអស់ដែលថារុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែន រួមទាំងសញ្ញានានាដែលបញ្ជាក់ថាទីក្រុង Moscow កំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំហុសឲ្យគេ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscowបានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាលរួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?
លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Biden សូម្បីតែលោកខាងលិចអង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដដោយសារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗ គឺលោកខាងលិចនិងអូតង់មិនព្រមនោះទេ ដែលការទាមទារទាំងអស់នោះ រួមមានការរក្សាអ៊...








