បទអត្ថាធិប្បាយ៖ ស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ីនៅតែតានតឹងក្រោយប្រមុខអូតង់អះអាងថាទីក្រុងMoscowមិនបានដកកងទ័ពចេញពីតំបន់ក្តៅនោះទេ
បរទេស៖អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenbergនិយាយថា ពុំមានសញ្ញាណាមួយបញ្ជាក់ថាកងកម្លាំងរុស្ស៊ីកំពុងបន្ធូរបន្ថយភាពតានតឹងជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនទេទោះបីទីក្រុងMoscowអះអាងថា ខ្លួនកំពុងដកកងទ័ពមួយចំនួនចេញពីព្រំដែនក៏ដោយ ជាហេតុធ្វើឲ្យស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ី នៅតែតានតឹងដដែល ។
លោកបញ្ជាក់ថា រុស្ស៊ីនៅតែដាក់ពង្រាយកងទ័ពយ៉ាងច្រើនដើម្បីវាយប្រហារអ៊ុយក្រែន។សហរដ្ឋអាមេរិកនិងអូតង់បាននិយាយថា រុស្ស៊ីនៅតែកំពុងបង្កើនកម្លាំងកងទ័ពជុំវិញអ៊ុយក្រែនកាលពីថ្ងៃពុធទោះបីជាមានការអះអាងពីរុស្ស៊ីថាខ្លួនបានដកកងទ័ពមួយចំនួនក៏ដោយ ដែលនាំឲ្យមានការចោទជាសំណួរអំពីក្ដីបំណងរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលថាលោកចង់បានដំណោះស្រាយវិបត្តិនេះតាមរយៈច្រកការទូត ។
ប្រមុខអូតង់រូបនេះបានព្រមានថាការគំរាមកំហែងពីរុស្ស៊ីបានក្លាយទៅជារឿងធម្មតាថ្មី ហើយប្រទេសមួយនេះកំពុងពិចារណាលើការពង្រឹងកម្លាំងនៅក្នុងតំបន់ភាគខាងកើត...








