ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នមពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ ចការនារី នៃប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ២០២១ នេះ។ នៅក្នុងជំនួបនោះ ម៉ារីស ផេន (Marise Payne) បានគោរពពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោកស្រីបានជម្រាបជូនថា លោកស្រីបានមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន២លើកកន្លងមកហើយ ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០០២ និងលើកទី២នៅក្នុងឆ្នាំ២០០៥ ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។ ជាមួយគ្នានោះផងដែរលោកជំទាវក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុ...
រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ០៥គ្រឿង ត្រូវបានប្រគល់ជូនបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីប្រើប្រាស់

រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ០៥គ្រឿង ត្រូវបានប្រគល់ជូនបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីប្រើប្រាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក​​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់ម្ហូបអាហារដែលមានសុវត្ថិភាព នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានរៀបចំពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន០៥ គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្ត។ ក្នុងពិធីប្រគល់នេះ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្តាំផ្ញើដល់មន្រ្តីតាមបណ្តាសាខា ត្រូវថែទាំនិងប្រើប្រាស់រថយន្ត និងឧបករណ៍វិភាគ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពនិងប្រសិទ្ធផល។ លោក​ ប្រតិភូ ក៏បានផ្តាំផ្ញើដល់មន្រ្តីជំនាញវិភាគ ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដើម្បីធានាដ...
 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដែអូ ZOOM ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រី មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួងអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋករ ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី មកពីវិស័យឯកជន ជាច្រើនរូបកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្រ្តីបានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំនាពេលកន្ល...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៧២នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៧២នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៧២នាក់  និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង) ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារ...
លោក ផាន អូន ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាគរ

លោក ផាន អូន ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាគរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្ស នៅ សាលាបឋមសិក្សាគរ។ ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោម ទី១ ឧបត្ថម្ភសម្ភារៈសិក្សា (កាបូបសិស្ស សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម ប្រដាប់ខួងខ្មៅដៃ១ដើម បន្ទាត់១ដើម ម៉ាស៥០ និងថវិកា៥,០០០រៀល) ជូនសិស្សក្រីក្រនៅសាលាប ឋមសិក្សាគរ ចំនួន ៨០រូប ចំណាយថវិកាអស់ ២,៦៤០,០ ០០រៀល លើសពីនេះបានឧបត្ថម្ភម៉ាសជូនសាលាបឋមសិក្សាគរ ចំនួន ២,០០០ម៉ាស និងសៀវភៅអាន ចំណាយថវិកាអស់ ៣២០, ០០០រៀល ហើយសរុបថវិកាចំណាយអស់ចំនួន ២,៩៦០,០ ០០រៀល។...
លោក ផាន អូន  ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម បានផ្តល់ថវិកាឧបត្ថម្ភសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ និងសម្ភារៈមួយចំនួន

លោក ផាន អូន ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម បានផ្តល់ថវិកាឧបត្ថម្ភសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ និងសម្ភារៈមួយចំនួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាក្រុមការងារចុះ ជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ។ ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោមឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្ស ឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ និងឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល។ ដោយបានឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០ ,០០០រៀល ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល។ សរុបថវិកាចំណាយអស់ចំនួន ៥,០០០ដុល្លារ និង ១,៧០០,០០ ០រៀល។...
ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកុះពង់ចាម បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ

ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកុះពង់ចាម បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ។ ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចជា ឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ ឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល។ លើសពីនេះក្នុងនាម ក្រុមការងារ បានឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០,០០០រៀល ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល សរុបថវិកាចំណាយអស់ចំនួន ៥,០០០ដុ ល្លារ និង ១,៧០០,០០០រៀល។  ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្បំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ កិត្តិនីតិ កោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០: ៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគា ពាធ។ លោកប្រធាន បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈ ទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនី...