មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលមាន លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើជាសហប្រធាននៃក្រុមការងារជំនាញសម្រាប់ភាគីកម្ពុជា តាមប្រព័ន្ធវីដេអូ។
លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្តីពីគម្រោងវិនិយោគអាទិភាព ដូចដែលភាគីទាំងពីរបានប្តេជ្ញានៅក្នុងកិច្ចប្រជុំលើកទី១ កាលពីឆ្នាំ២០១៦ ក្រោមក្របខណ្ឌនៃលក្ខខ័ណ្ឌយោង (Terms of Reference) សម្រាប់ក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម...








